km_tw/bible/names/abiathar.md

1.4 KiB

​អ័បៀ‌ថើរ

អ័បៀថើរ ជាសម្តេចសង្ឃសម្រាប់ជនជាតិអ៊ីស្រាអែល ក្នុងរាជ្យស្តេចដាវីឌ។

  • ពេលស្តេចសូលសម្លាប់ពួកសង្ឃ លោកអ័បៀថើរបានរត់រួច ហើយទៅរកដាវីឌនៅទីរហោស្ថាន។
  • លោកអ័បៀថើរ និងសម្តេចសង្ឃម្នាក់ទៀតឈ្មោះសាដុកបានបម្រើស្តេចដាវីឌយ៉ាងស្មោះត្រង់ក្នុងរាជ្យទ្រង់។
  • បន្ទាប់ពីស្តេចដាវីឌអស់ព្រះជន្ម អ័បៀថើរបានព្យាយាមជួយអ័ដូ‌នីយ៉ាឲ្យបានឡើងគ្រងរាជ្យជំនួសអោយសាឡូម៉ូនជាអ្នកសោយរាជ្យ។
  • ដោយមូលហេតុនេះ ស្តេចសាឡូម៉ូនបានដកអ័បៀថើរចេញពីតំណែងជាសង្ឃ។

(សូមមើលសាដុក · សូល (OT) · ដាវីឌ · សាឡូម៉ូន · អ័ដូនីយ៉ា)