km_tw/bible/names/david.md

2.6 KiB

ព្រះបាទដាវីឌ

ព្រះបាទដាវីឌគឺជាស្ដេចទីពីរនៃអ៊ីស្រាអែល ហើយព្រះបាទដាវីឌស្រឡាញ់ព្រះជាម្ចាស់ និងបានបម្រើព្រះជាម្ចាស់ផង។ ព្រះបាទដាវីឌក៏ជាអ្នកនិពន្ធចម្បងផងដែលនៅក្នុងកណ្ឌព្រះគម្ពីរទំនុកតម្តើង។

  • ពេលព្រះបាទដាវីឌនៅវ័យកុមារទ្រង់ជាអ្នកគង្វាលចៀមប្រចាំគ្រួសារ ព្រះជាម្ចាស់បានជ្រើសទ្រង់-អោយបានត្រឡប់ជាស្ដេចទីពីររបស់ប្រជារាស្ត្រអ៊ីស្រាអែល។
  • ព្រះបាទដាវីឌគឺជាអ្នកចម្បាំងមួយដ៏ពូកែបំផុត ហើយទ្រង់បានដឹកនាំកងទ័ពអ៊ីស្រាអែលនៅក្នុងសមរភូមិ ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវរបស់គេ។ ព្រះអង្គធ្វើឲ្យស្តេចយកឈ្នះលើកូលីយ៉ាតដែលល្បីល្បាញម្នាក់របស់ជនជាតិភីលីស្ទីន។
  • ព្រះបាទសូលព្យាយាមប្រហាព្រះបាទដាវីឌ ប៉ុន្តែ ព្រះជាម្ចាស់បានការពារព្រះបាទដាវីឌ ហើយព្រះជាម្ចាស់បានតាំងព្រះបាទដាវីឌធ្វើជាស្ដេចក្រោយពេលដែលស្ដេចសូលសោយទិវង្គត។
  • ព្រះបាទដាវីឌប្រព្រឹត្តអំពើបាបដ៏អាក្រក់មួយ ក៏ប៉ុន្តែទ្រង់បានកែប្រែព្រះទ័យ ហើយព្រះជាម្ចាស់បានអត់ទោសដល់ទ្រង់។
  • ព្រះយេស៊ូជាព្រះមេស្សី ក៏ត្រូវបានហៅថាជាព្រះ «បុត្រារបស់ស្ដេចដាវីឌ» ពីព្រោះទ្រង់ស្ថិតនៅក្្នុងវង្សត្រកូលតមកពីព្រះបាទដាវីឌ។