km_tw/bible/names/zadok.md

1.5 KiB

សាដុក

សាដុកគឺជាឈ្មោះរបស់មហាបូជាចារ្យដ៏សំខាន់ម្នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងរាជ្យរបស់ព្រះបាទដាវីឌ។

  • ពេលដែលសម្តេចអាប់សាឡុម បះបោរប្រឆាំងជាមួយនឹងស្តេចដាវីឌ សាដុកបានគាំទ្រព្រះបាទដាវីឌ ហើយបានជួយនាំយកហិបនៃសម្ពន្ធមេត្រីត្រឡប់ទៅកាន់ក្រុងយេរូ៉សាឡិមវិញ។
  • ច្រើនឆ្នាំក្រោយមក គាត់បានចូលរួមក្នុងពិធី ចាក់ប្រេងអភិសេកព្រះបាទសាឡូម៉ូន ជាបុត្រាព្រះបាទដាវីឌ ឲ្យឡើងគ្រងរាជ្យជាសេ្តច។
  • មានមនុស្ស២នាក់ឈ្មោះសាដុក ដែលបានជួយសាងសង់កំពែងក្រុងយេរូ៉សាឡិមឡើងវិញនៅក្នុងសម័យកាលរបស់លោកនេហេមា។
  • សាដុក គឺជាឈ្មោះរបស់ព្រះអយ្យកោ នៃព្រះបាទយ៉ូថាម។