km_tn/oba/01/15.md

3.0 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម។

ដ្បិត​ ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​ជនជាតិ

​«ពេលនឹងមកដល់ឆាប់ៗនេះ ជាពេលដែលព្រះអម្ចាស់នឹងបង្ហាញដល់ប្រជាជាតិទាំងអស់ថា ទ្រង់ គឺជាព្រះអម្ចាស់»។

អ្នកបានប្រព្រឹត្តយ៉ាងណា នោះអ្នកក៏នឹងបានទទួលយ៉ាងនោះដែរ

«យើងនឹងប្រព្រឹត្តចំពោះអ្នកដូចដែលអ្នកបានធ្វើចំពោះអ្នកដទៃដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ការប្រព្រឹត្តរបស់អ្នក នឹងធ្លាក់មកលើក្បាលអ្នកវិញ

ត្រង់៖ «អ្នកនឹងរងឈឺចាប់ពីផលដែលអ្នកបានប្រព្រឹត្ត»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ដ្បិតអ្នក

ពាក្យថា «អ្នក» សំដៅលើអ្នកស្រុកអេដុម។

ដ្បិត អ្នកបានស្រវឹង

ព្យាការីរៀបរាប់ពីមនុស្សដែលព្រះអម្ចាស់បានដាក់ទោស ដូចកំពុងផឹកការដាក់ទោសពីព្រះអម្ចាស់ ត្រង់ «ដ្បិត យើងបានដាក់ទោសអ្នកហើយ»។ (សូមើលៈ rc://*/ta/man/translate/figs-metaphor)

ភ្នំបរិសុទ្ធរបស់យើង

នេះជារបៀបដែលសំដៅលើ ក្រុងយេរូសាឡិម។

ប្រជាជាតិទាំងអស់ក៏នឹងផឹកជាបន្តបន្ទាប់

របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងដាក់ទោសប្រជាជាតិទាំងអស់ដោយមិនឈប់ឡើយ»។ ព្រះអម្ចាស់បានដាក់ទោសក្រុងយេរូសាឡិម ប៉ុន្តែ ព្រះអង្គបានបញ្ឈប់មុនពេលព្រះអង្គបំផ្លាញមនុស្សទាំងអស់។ យ៉ាងណាក៏ដោយ ព្រះអង្គនឹងដាក់ទោសប្រជាជាតិទាំងអស់រហូតដល់គ្មានពួកគេតទៅទៀត។