km_tn/oba/01/15.md

32 lines
3.0 KiB
Markdown
Raw Permalink Normal View History

2021-02-16 22:16:18 +00:00
# ព័ត៌មានទូទៅៈ
ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម។
# ដ្បិត​ ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​ជនជាតិ
​«ពេលនឹងមកដល់ឆាប់ៗនេះ ជាពេលដែលព្រះអម្ចាស់នឹងបង្ហាញដល់ប្រជាជាតិទាំងអស់ថា ទ្រង់ គឺជាព្រះអម្ចាស់»។
# អ្នកបានប្រព្រឹត្តយ៉ាងណា នោះអ្នកក៏នឹងបានទទួលយ៉ាងនោះដែរ
«យើងនឹងប្រព្រឹត្តចំពោះអ្នកដូចដែលអ្នកបានធ្វើចំពោះអ្នកដទៃដែរ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]])
# ការប្រព្រឹត្តរបស់អ្នក នឹងធ្លាក់មកលើក្បាលអ្នកវិញ
ត្រង់៖ «អ្នកនឹងរងឈឺចាប់ពីផលដែលអ្នកបានប្រព្រឹត្ត»។ (សូមមើលៈ [[rc://*/ta/man/translate/figs-idiom]])
# ដ្បិតអ្នក
ពាក្យថា «អ្នក» សំដៅលើអ្នកស្រុកអេដុម។
# ដ្បិត អ្នកបានស្រវឹង
ព្យាការីរៀបរាប់ពីមនុស្សដែលព្រះអម្ចាស់បានដាក់ទោស ដូចកំពុងផឹកការដាក់ទោសពីព្រះអម្ចាស់ ត្រង់ «ដ្បិត យើងបានដាក់ទោសអ្នកហើយ»។ (សូមើលៈ [[rc://*/ta/man/translate/figs-metaphor]])
# ភ្នំបរិសុទ្ធរបស់យើង
នេះជារបៀបដែលសំដៅលើ ក្រុងយេរូសាឡិម។
# ប្រជាជាតិទាំងអស់ក៏នឹងផឹកជាបន្តបន្ទាប់
របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងដាក់ទោសប្រជាជាតិទាំងអស់ដោយមិនឈប់ឡើយ»។ ព្រះអម្ចាស់បានដាក់ទោសក្រុងយេរូសាឡិម ប៉ុន្តែ ព្រះអង្គបានបញ្ឈប់មុនពេលព្រះអង្គបំផ្លាញមនុស្សទាំងអស់។ យ៉ាងណាក៏ដោយ ព្រះអង្គនឹងដាក់ទោសប្រជាជាតិទាំងអស់រហូតដល់គ្មានពួកគេតទៅទៀត។