# ព័ត៌មានទូទៅៈ ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម។ # ដ្បិត​ ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​ជនជាតិ ​«ពេលនឹងមកដល់ឆាប់ៗនេះ ជាពេលដែលព្រះអម្ចាស់នឹងបង្ហាញដល់ប្រជាជាតិទាំងអស់ថា ទ្រង់ គឺជាព្រះអម្ចាស់»។ # អ្នកបានប្រព្រឹត្តយ៉ាងណា នោះអ្នកក៏នឹងបានទទួលយ៉ាងនោះដែរ «យើងនឹងប្រព្រឹត្តចំពោះអ្នកដូចដែលអ្នកបានធ្វើចំពោះអ្នកដទៃដែរ»។ (សូមមើលៈ [[rc://*/ta/man/translate/figs-activepassive]]) # ការប្រព្រឹត្តរបស់អ្នក នឹងធ្លាក់មកលើក្បាលអ្នកវិញ ត្រង់៖ «អ្នកនឹងរងឈឺចាប់ពីផលដែលអ្នកបានប្រព្រឹត្ត»។ (សូមមើលៈ [[rc://*/ta/man/translate/figs-idiom]]) # ដ្បិតអ្នក ពាក្យថា «អ្នក» សំដៅលើអ្នកស្រុកអេដុម។ # ដ្បិត អ្នកបានស្រវឹង ព្យាការីរៀបរាប់ពីមនុស្សដែលព្រះអម្ចាស់បានដាក់ទោស ដូចកំពុងផឹកការដាក់ទោសពីព្រះអម្ចាស់ ត្រង់ «ដ្បិត យើងបានដាក់ទោសអ្នកហើយ»។ (សូមើលៈ [[rc://*/ta/man/translate/figs-metaphor]]) # ភ្នំបរិសុទ្ធរបស់យើង នេះជារបៀបដែលសំដៅលើ ក្រុងយេរូសាឡិម។ # ប្រជាជាតិទាំងអស់ក៏នឹងផឹកជាបន្តបន្ទាប់ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងដាក់ទោសប្រជាជាតិទាំងអស់ដោយមិនឈប់ឡើយ»។ ព្រះអម្ចាស់បានដាក់ទោសក្រុងយេរូសាឡិម ប៉ុន្តែ ព្រះអង្គបានបញ្ឈប់មុនពេលព្រះអង្គបំផ្លាញមនុស្សទាំងអស់។ យ៉ាងណាក៏ដោយ ព្រះអង្គនឹងដាក់ទោសប្រជាជាតិទាំងអស់រហូតដល់គ្មានពួកគេតទៅទៀត។