km_tn/oba/01/07.md

3.5 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់នៅតែឲ្យលោកអូបាឌាធ្វើជាអ្នកនាំសារទៅស្រុកអេដុម

សម្ព័ន្ធ​មិត្ត​របស់​អ្នក

ពាក្យថា «របស់អ្នក» សំដៅទៅលើប្រជាជននៃស្រុកអេដុម។

បណ្តេញ​អ្នក​រហូត​ដល់​ព្រំ​ដែន

«នឹងបណ្តេញអ្នកចេញពីទឹកដីរបស់ពួកគេ»។សាសន៍អេដុមព្យាយាមស្វែងរកជំរកនៅលើទឹកដីរបស់សម្ព័ន្ធមិត្តរបស់ពួកគេ ប៉ុន្តែ សម្ព័ន្ធមិត្តរបស់ពួកគេមិនអនុញ្ញាតឲ្យសាសន៍អេដុមរស់នៅលើទឹកដីរបស់ពួកគេឡើយ។

អ្នក​គ្មាន​ការ​យល់​ដឹង​អ្វី​ឡើយ

«អេដុមមិនអាចយល់ទេ»។

«តើយើងគួរមិនធ្វើទេនៅថ្ងៃនោះ» គឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពីទឹកដី​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ទឹកដី​ភ្នំ​របស់​អេសាវ?»

«នៅថ្ងៃនេាះ ព្រះអម្ចាស់មានព្រះបន្ទូល «យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពីទឹកដី​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ទឹកដី​ភ្នំ​របស់​អេសាវ?» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

មនុស្ស​ខ្លាំង​ពូកែ របស់​អ្នក​នឹង​ត្រូវ​ស្រយុត​ចិត្ត

«អ្នកចម្បាំងដ៏ខ្លាំងពូកែរបស់អ្នកនឹងមានភាពភ័យខ្លាច»។

ថេម៉ាន

ឈ្មេាះតំបន់មួយដែលមាននៅក្នុងស្រុកអេដុម។​ (សូមមើលៈ rc://*/ta/man/translate/translate-names)

គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវដោយ​សម្លាប់រង្គាល

របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះនៅលើភ្នំរបស់អេសាវនឹងមិនមានអ្នកណារស់នៅទីនេាះទៀតឡើយ ព្រេាះពួកទាហានបានសម្លាប់ពួកគេអស់ហើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ភ្នំ​របស់​អេសាវ

ទឹកដីជាច្រើនរបស់អេសាវគឺជាភ្នំ​ ដូច្នេះនេះគឺជាវិធីមួយនៃការសំដៅទៅលើទឹកដីរបស់អេសាវ។