km_tn/isa/08/05.md

3.7 KiB

ដោយ​ព្រោះ​មនុស្សទាំងនេះ បានបដិសេធ​ទឹក​ស៊ីឡោម

ពាក្យថា «បានបដិសេធ​ទឹក» គឺជាការប្រៀបធៀបមួយសម្រាប់ច្បាប់របស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះប្រជាជននេះបានបដិសេធច្បាប់របស់ព្រះអម្ចាស់ដែលប្រៀបដូចជាទឹកហូររបស់ស៊ីឡោម» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/translate-names]])

មនុស្សទាំងនេះ

«ក្រុមប្រជាជននេះ»។ ប្រសិនបើភាសារបស់អ្នកត្រូវការពហុវចនៈនៅទីនេះអ្នកអាចបកប្រែឃ្លានេះ និងកិរិយាស័ព្ទដូចតទៅ «ប្រជាជនទាំងនេះបានបដិសេធ...រីករាយ»។

ដែល​ហូរ​ចុះមក ហើយ​រីក‌រាយ​ចំពោះ​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ

អត្ថន័យពេញលេញអាចត្រូវបានធ្វើឱ្យច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយសប្បាយចិត្តដែលកងទ័ពអាស្ស៊ីរីបានវាយឈ្នះរេស៊ីនជាស្តេចស្រុកស៊ីរី និងពេកាដែលជាកូនប្រុសរបស់រេម៉ាលាស្តេចស្រុកអ៊ុីស្រាអែល»។ សូមបកប្រែឈ្មោះដូចនៅក្នុងជំពូក ៧:១។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ដូច្នេះហើយ ព្រះ‌អម្ចាស់​នឹង​ធ្វើ​

ព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះអង្គផ្ទាល់​​ ដូចជាព្រះអង្គជាអ្នកផ្សេងដើម្បីរំលឹកប្រជាជនថាព្រះអង្គជានរណា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះយើងជាព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-pronouns)

ហូរ​យ៉ាង​ខ្លាំងចុះមក

កិរិយាស័ព្ទគឺ «នាំ» គុណកិរិយាគឺ «នៅលើពួកគេ»។

មកលើពួកគេ

«មកលើ្រប្រជាជនយូដា»

​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំងចុះមក លើស្តេចអាស្ស៊ីរីហើយនិងសិរីរុងរឿងរបស់ស្តេចផងដែរ

ទន្លេជានិមិត្តរូបនៃកងទ័ពអាស្ស៊ីរី។ របៀបផ្សេងទៀតនៃការបកប្រែៈ «កងទ័ពមកពីស្រុកអាស្ស៊ីរីដែលខ្លាំងពូកែដូចទឹកទន្លេដ៏ខ្លាំងពូកែ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

​ទន្លេ

ទន្លេអឺប្រាតនៅស្រុកអាស្ស៊ីរី