km_tn/3jn/01/09.md

2.4 KiB

ព័ត៌មាន​ទូទៅ:

ពាក្យថា «យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលនៅជាមួយគាត់ហើយមិនរាប់បញ្ចូលលោកកៃយុសទេ។ (សូមមើល: rc://*/ta/man/translate/figs-exclusive)

ក្រុមជំនុំ

នេះសំដៅទៅលើកៃយុសនិងក្រុមអ្នកជឿដែលបានជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះ។

លោកឌីអូត្រែប

គាត់ជាសមាជិកក្រុមជំនុំ។ (សូមមើល: rc://*/ta/man/translate/translate-names)

អ្នកដែលចូលចិត្តចង់បានមុខមាត់នៅក្នុងចំណោមពួកគេ

«អ្នកណាចូលចិត្តធ្វើជាមនុស្សសំខាន់ជាងគេក្នុងចំណោមពួកគេ» ឬ «ចូលចិត្តធ្វើខ្លួនដូចជាគាត់ជាមេដឹកនាំរបស់ពួកគេ»។

ពីការដែលគាត់បាននិយាយចំអកមើលងាយទាស់នឹងយើង ជាមួយនឹងពាក្យបង្កាច់បង្ខូចជាច្រើនផង

«និងរបៀបដែលគាត់និយាយអាក្រក់អំពីយើងដែលមិនមែនជាការពិត»

គាត់ខ្លួនឯង

ពាក្យថា «ខ្លួនគាត់» សំដៅលើលោកឌីអូត្រែប ដែលធ្វើអ្វីទាំងនេះ។ (សូមមើល: rc://*/ta/man/translate/figs-rpronouns)

មិនទទួលបងប្អូន

"មិនស្វាគមន៍បងប្អូនរួមជំនឿ"

ហាមប្រាមបងប្អូនដែលចង់ទទួលយើង

«គាត់បានបញ្ឈប់អ្នកដែលចង់ស្វាគមន៍អ្នកជឿ»

ហើយបានបណ្តេញពួកគេចេញពីក្រុមជំនុំថែមទៀតផង

«ហើយគាត់បានបង្ខំឲ្យពួកគេចាកចេញពីក្រុមជំនុំ»