# ព័ត៌មាន​ទូទៅ: ពាក្យថា «យើង» សំដៅទៅលើលោកយ៉ូហាននិងអ្នកដែលនៅជាមួយគាត់ហើយមិនរាប់បញ្ចូលលោកកៃយុសទេ។ (សូមមើល: [[rc://*/ta/man/translate/figs-exclusive]]) # ក្រុមជំនុំ នេះសំដៅទៅលើកៃយុសនិងក្រុមអ្នកជឿដែលបានជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះ។ # លោកឌីអូត្រែប គាត់ជាសមាជិកក្រុមជំនុំ។ (សូមមើល: [[rc://*/ta/man/translate/translate-names]]) # អ្នកដែលចូលចិត្តចង់បានមុខមាត់នៅក្នុងចំណោមពួកគេ «អ្នកណាចូលចិត្តធ្វើជាមនុស្សសំខាន់ជាងគេក្នុងចំណោមពួកគេ» ឬ «ចូលចិត្តធ្វើខ្លួនដូចជាគាត់ជាមេដឹកនាំរបស់ពួកគេ»។ # ពីការដែលគាត់បាននិយាយចំអកមើលងាយទាស់នឹងយើង ជាមួយនឹងពាក្យបង្កាច់បង្ខូចជាច្រើនផង «និងរបៀបដែលគាត់និយាយអាក្រក់អំពីយើងដែលមិនមែនជាការពិត» # គាត់ខ្លួនឯង ពាក្យថា «ខ្លួនគាត់» សំដៅលើលោកឌីអូត្រែប ដែលធ្វើអ្វីទាំងនេះ។ (សូមមើល: [[rc://*/ta/man/translate/figs-rpronouns]]) # មិនទទួលបងប្អូន "មិនស្វាគមន៍បងប្អូនរួមជំនឿ" # ហាមប្រាមបងប្អូនដែលចង់ទទួលយើង «គាត់បានបញ្ឈប់អ្នកដែលចង់ស្វាគមន៍អ្នកជឿ» # ហើយបានបណ្តេញពួកគេចេញពីក្រុមជំនុំថែមទៀតផង «ហើយគាត់បានបង្ខំឲ្យពួកគេចាកចេញពីក្រុមជំនុំ»