km_tn/2co/05/06.md

2.6 KiB

ប្រយោគភ្ជាប់៖

ដោយព្រោះអ្នកជឿមានរូបកាយថ្មី ហើយមានព្រះវិញ្ញាណដ៏វិសុទ្ធជារបស់បញ្ចាំ​ចិត្ត​​ សាវ័កប៉ូលបានរំលឹកដល់ពួកគេឲ្យរស់នៅដោយមានជំនឿ ដែលពួួកគេអាចឲ្យព្រះគាប់ព្រះហឫទ័យ។ លោកបានបន្តដោយរំលឹកពួកគេឲ្យចេះនាំអ្នកដទៃដោយព្រោះ​ ១) អ្នកជឿបង្ហាញខ្លួននៅចំពោះបល្ល័ង្កកាត់ក្តីរបស់ព្រះគ្រិស្ត ហើយនឹង ២) ដោយព្រោះសេចក្តីស្រលាញ់នៃព្រះគ្រិស្តដែលទ្រង់បានសុគតដើម្បីអ្នកមានជំនឿផងដែរ។

ក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ

សាវ័កប៉ូលថ្លែងពីរូបកាយសាច់ឈាមប្រៀបដូចជាទីកន្លែងដែលមនុស្សរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងពេលដែលយើងរស់នៅក្នុងរូបកាយលោកិយ៍នេះ» (សូមមើល៖ rc://*/ta/man/translate/figs-metaphor)

យើងពិតជានៅឆ្ងាយពីព្រះអម្ចាស់

«យើងមិនបាននៅផ្ទះជាមួយព្រះអម្ចាស់ទេ» ឬ «យើងមិនបាននៅស្ថានសួគ៍ជាមួយព្រះអម្ចាស់»

យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ

«យើងរស់នៅដោយសារជំនឿ មិនមែនដោយសារអ្វីដែលយើងមើលឃើញទេ»

ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះ

ពាក្យថា «រូបកាយ» សំដៅលើរូបកាយខាងសាច់ឈាម។

ទៅផ្ទះថ្មីជាមួយព្រះអម្ចាស់

«ទៅផ្ទះជាមួយព្រះអម្ចាស់នៅឯស្ថានសួគ៍»