km_tn/2co/05/06.md

24 lines
2.6 KiB
Markdown
Raw Permalink Normal View History

2021-02-16 22:16:18 +00:00
# ប្រយោគភ្ជាប់៖
ដោយព្រោះអ្នកជឿមានរូបកាយថ្មី ហើយមានព្រះវិញ្ញាណដ៏វិសុទ្ធជារបស់បញ្ចាំ​ចិត្ត​​ សាវ័កប៉ូលបានរំលឹកដល់ពួកគេឲ្យរស់នៅដោយមានជំនឿ ដែលពួួកគេអាចឲ្យព្រះគាប់ព្រះហឫទ័យ។ លោកបានបន្តដោយរំលឹកពួកគេឲ្យចេះនាំអ្នកដទៃដោយព្រោះ​ ១) អ្នកជឿបង្ហាញខ្លួននៅចំពោះបល្ល័ង្កកាត់ក្តីរបស់ព្រះគ្រិស្ត ហើយនឹង ២) ដោយព្រោះសេចក្តីស្រលាញ់នៃព្រះគ្រិស្តដែលទ្រង់បានសុគតដើម្បីអ្នកមានជំនឿផងដែរ។
# ក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ
សាវ័កប៉ូលថ្លែងពីរូបកាយសាច់ឈាមប្រៀបដូចជាទីកន្លែងដែលមនុស្សរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងពេលដែលយើងរស់នៅក្នុងរូបកាយលោកិយ៍នេះ» (សូមមើល៖ [[rc://*/ta/man/translate/figs-metaphor]])
# យើងពិតជានៅឆ្ងាយពីព្រះអម្ចាស់
«យើងមិនបាននៅផ្ទះជាមួយព្រះអម្ចាស់ទេ» ឬ «យើងមិនបាននៅស្ថានសួគ៍ជាមួយព្រះអម្ចាស់»
# យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ
«យើងរស់នៅដោយសារជំនឿ មិនមែនដោយសារអ្វីដែលយើងមើលឃើញទេ»
# ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះ
ពាក្យថា «រូបកាយ» សំដៅលើរូបកាយខាងសាច់ឈាម។
# ទៅផ្ទះថ្មីជាមួយព្រះអម្ចាស់
«ទៅផ្ទះជាមួយព្រះអម្ចាស់នៅឯស្ថានសួគ៍»