# ប្រយោគភ្ជាប់៖ ដោយព្រោះអ្នកជឿមានរូបកាយថ្មី ហើយមានព្រះវិញ្ញាណដ៏វិសុទ្ធជារបស់បញ្ចាំ​ចិត្ត​​ សាវ័កប៉ូលបានរំលឹកដល់ពួកគេឲ្យរស់នៅដោយមានជំនឿ ដែលពួួកគេអាចឲ្យព្រះគាប់ព្រះហឫទ័យ។ លោកបានបន្តដោយរំលឹកពួកគេឲ្យចេះនាំអ្នកដទៃដោយព្រោះ​ ១) អ្នកជឿបង្ហាញខ្លួននៅចំពោះបល្ល័ង្កកាត់ក្តីរបស់ព្រះគ្រិស្ត ហើយនឹង ២) ដោយព្រោះសេចក្តីស្រលាញ់នៃព្រះគ្រិស្តដែលទ្រង់បានសុគតដើម្បីអ្នកមានជំនឿផងដែរ។ # ក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ សាវ័កប៉ូលថ្លែងពីរូបកាយសាច់ឈាមប្រៀបដូចជាទីកន្លែងដែលមនុស្សរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងពេលដែលយើងរស់នៅក្នុងរូបកាយលោកិយ៍នេះ» (សូមមើល៖ [[rc://*/ta/man/translate/figs-metaphor]]) # យើងពិតជានៅឆ្ងាយពីព្រះអម្ចាស់ «យើងមិនបាននៅផ្ទះជាមួយព្រះអម្ចាស់ទេ» ឬ «យើងមិនបាននៅស្ថានសួគ៍ជាមួយព្រះអម្ចាស់» # យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ «យើងរស់នៅដោយសារជំនឿ មិនមែនដោយសារអ្វីដែលយើងមើលឃើញទេ» # ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះ ពាក្យថា «រូបកាយ» សំដៅលើរូបកាយខាងសាច់ឈាម។ # ទៅផ្ទះថ្មីជាមួយព្រះអម្ចាស់ «ទៅផ្ទះជាមួយព្រះអម្ចាស់នៅឯស្ថានសួគ៍»