km_tw/bible/kt/demon.md

2.8 KiB

អារក្ស វិញ្ញាណអាក្រក់ វិញ្ញាណមិនស្អាត

ពាក្យទាំងនេះសំដៅលើ ពួកវិញ្ញាណអាក្រក់ វាជាវិញ្ញាណដែលប្រឆាំងជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់។

  • ព្រះជាម្ចាស់បានបង្កើតទេវតាមក ដើម្បីបម្រើព្រះអង្គ។ នៅពេលសាតាំងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ពួកទេវតាខ្លះក៏បះបោរ ហើយត្រូវបានបណ្តេញចេញពីស្ថានសួគ៌ដែរ។ វាត្រូវបានគេជឿថា ពួកអារក្ស និងពួកវិញ្ញាណអាក្រក់ទាំងនេះ ជា «ទេវតាដែលធ្លាក់ពីស្ថានសួគ៌មក»។
  • ពេលខ្លះ ពួកអារក្សទាំងនេះ ត្រូវបានគេហៅថា «វិញ្ញាណមិនស្អាត»។ ពាក្យថា «មិនស្អាត» មានន័យថា «ឥតស្អាត» ឬ «អាក្រក់»​ ឬ «មិនបរិសុទ្ធ»។
  • ដោយសារពួកអារក្ស បម្រើឲ្យសាតាំង ពួកគេធ្វើការអាក្រក់។ ពេលខ្លះ ពួកគេរស់នៅក្នុងមនុស្ស ហើយគ្រប់គ្រងពួកគេ។
  • ពួកអារក្សមានអំណាចជាងមនុស្សជាតិ ប៉ុន្តែ មិនមានអំណាចដូចជាព្រះជាម្ចាស់ទេ។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អារក្ស» អាចបកប្រែផងដែរថា «វិញ្ញាណអាក្រក់»។
  • ពាក្យថា «វិញ្ញាណមិនស្អាត» អាចបកប្រែផងដែរថា «វិញ្ញាណមិនបរិសុទ្ធ» ឬ «វិញ្ញាណពុករលួយ» ឬ «វិញ្ញាណអាក្រក់»។
  • សូមឲ្យប្រាកដថា ពាក្យ ឬឃ្លាដែលបានប្រើដើម្បីបកប្រែពាក្យនេះ ខុសពីពាក្យដែលបានប្រើសំដៅលើសាតាំង។
  • សូមពិចារណាអំពីរបៀបនៃការបកប្រែពាក្យ «អារក្ស» នៅក្នុងភាសាតំបន់ ឬភាសាជាតិផង។