km_tw/bible/kt/demon.md

16 lines
2.8 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# អារក្ស វិញ្ញាណអាក្រក់ វិញ្ញាណមិនស្អាត
ពាក្យទាំងនេះសំដៅលើ ពួកវិញ្ញាណអាក្រក់ វាជាវិញ្ញាណដែលប្រឆាំងជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់។
* ព្រះជាម្ចាស់បានបង្កើតទេវតាមក ដើម្បីបម្រើព្រះអង្គ។ នៅពេលសាតាំងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ពួកទេវតាខ្លះក៏បះបោរ ហើយត្រូវបានបណ្តេញចេញពីស្ថានសួគ៌ដែរ។ វាត្រូវបានគេជឿថា ពួកអារក្ស និងពួកវិញ្ញាណអាក្រក់ទាំងនេះ ជា «ទេវតាដែលធ្លាក់ពីស្ថានសួគ៌មក»។
* ពេលខ្លះ ពួកអារក្សទាំងនេះ ត្រូវបានគេហៅថា «វិញ្ញាណមិនស្អាត»។ ពាក្យថា «មិនស្អាត» មានន័យថា «ឥតស្អាត» ឬ «អាក្រក់»​ ឬ «មិនបរិសុទ្ធ»។
* ដោយសារពួកអារក្ស បម្រើឲ្យសាតាំង ពួកគេធ្វើការអាក្រក់។ ពេលខ្លះ ពួកគេរស់នៅក្នុងមនុស្ស ហើយគ្រប់គ្រងពួកគេ។
* ពួកអារក្សមានអំណាចជាងមនុស្សជាតិ ប៉ុន្តែ មិនមានអំណាចដូចជាព្រះជាម្ចាស់ទេ។
## សេចក្តីណែនាំនៃការបកប្រែ
* ពាក្យថា «អារក្ស» អាចបកប្រែផងដែរថា «វិញ្ញាណអាក្រក់»។
* ពាក្យថា «វិញ្ញាណមិនស្អាត» អាចបកប្រែផងដែរថា «វិញ្ញាណមិនបរិសុទ្ធ» ឬ «វិញ្ញាណពុករលួយ» ឬ «វិញ្ញាណអាក្រក់»។
* សូមឲ្យប្រាកដថា ពាក្យ ឬឃ្លាដែលបានប្រើដើម្បីបកប្រែពាក្យនេះ ខុសពីពាក្យដែលបានប្រើសំដៅលើសាតាំង។
* សូមពិចារណាអំពីរបៀបនៃការបកប្រែពាក្យ «អារក្ស» នៅក្នុងភាសាតំបន់ ឬភាសាជាតិផង។