km_tw/bible/kt/consecrate.md

2.4 KiB

ការញែក

ញែក មានន័យថា ឧទិ្ទសអ្វីមួយ ឬនរណាម្នាក់ ដើម្បីបម្រើព្រះ។​ មនុស្ស ឬវត្ថុ ដែលត្រូវបានញែកគឺត្រូវបានរាប់ជាបរិសុទ្ធ និងត្រូវញែកដោយឡែកសម្រាប់ព្រះជាម្ចាស់។

  • អត្ថន័យនៃពាក្យនេះ ប្រហាក់ប្រហែលនឹង «ជម្រះឲ្យស្អាត» ឬ «ធ្វើឲ្យបរិសុទ្ធ» ប៉ុន្តែ បន្ថែមជាមួយអត្ថន័យនៃការញែកដោយឡែកសម្រាប់បម្រើព្រះ។
  • អ្វីៗដែលត្រូវបានញែកថ្វាយព្រះ បូករួមទាំងសត្វ ដើម្បីធ្វើជាយញ្ញបូជា កន្លែងថ្វាយតង្វាយដុត និងព្រះពន្លា។
  • មនុស្សដែលបានញែកថ្វាយព្រះ បូករួមទាំងបូជាចារ្យ ប្រជាជនអ៊ីស្រាអែល និងកូនច្បង។
  • ពេលខ្លះពាក្យ «ញែក» មានន័យប្រហាក់ប្រហែល «ធ្វើឲ្យបរិសុទ្ធ» ជាពិសេស នៅពេលវាជាប់ទាក់ទងជាមួយនឹងការរៀបចំមនុស្ស ឬអ្វីៗសម្រាប់បម្រើព្រះ ដូច្នេះ ពួកគេនឹងត្រូវសំអាត ហើយអាចទទួលយកបានចំពោះព្រះអង្គ។

សេចក្តីណែនាំនៃការបកប្រែ

  • របៀបបកប្រែ «ញែក» អាចបូករួមជាមួយ «ញែកដោយឡែកសម្រាប់សម្រាប់បម្រើព្រះ» ឬ «ជម្រះឲ្យស្អាតសម្រាប់បម្រើព្រះ»។
  • សូមគិតផងដែរពីពាក្យ «បរិសុទ្ធ»​និង «ជម្រះឲ្យបរិសុទ្ធ»​ ត្រូវបកប្រែយ៉ាងដូចម្តេច។