km_tw/bible/kt/consecrate.md

14 lines
2.4 KiB
Markdown
Raw Normal View History

2021-03-04 21:38:18 +00:00
# ការញែក
ញែក មានន័យថា ឧទិ្ទសអ្វីមួយ ឬនរណាម្នាក់ ដើម្បីបម្រើព្រះ។​ មនុស្ស ឬវត្ថុ ដែលត្រូវបានញែកគឺត្រូវបានរាប់ជាបរិសុទ្ធ និងត្រូវញែកដោយឡែកសម្រាប់ព្រះជាម្ចាស់។
* អត្ថន័យនៃពាក្យនេះ ប្រហាក់ប្រហែលនឹង «ជម្រះឲ្យស្អាត» ឬ «ធ្វើឲ្យបរិសុទ្ធ» ប៉ុន្តែ បន្ថែមជាមួយអត្ថន័យនៃការញែកដោយឡែកសម្រាប់បម្រើព្រះ។
* អ្វីៗដែលត្រូវបានញែកថ្វាយព្រះ បូករួមទាំងសត្វ ដើម្បីធ្វើជាយញ្ញបូជា កន្លែងថ្វាយតង្វាយដុត និងព្រះពន្លា។
* មនុស្សដែលបានញែកថ្វាយព្រះ បូករួមទាំងបូជាចារ្យ ប្រជាជនអ៊ីស្រាអែល និងកូនច្បង។
* ពេលខ្លះពាក្យ «ញែក» មានន័យប្រហាក់ប្រហែល «ធ្វើឲ្យបរិសុទ្ធ» ជាពិសេស នៅពេលវាជាប់ទាក់ទងជាមួយនឹងការរៀបចំមនុស្ស ឬអ្វីៗសម្រាប់បម្រើព្រះ ដូច្នេះ ពួកគេនឹងត្រូវសំអាត ហើយអាចទទួលយកបានចំពោះព្រះអង្គ។
## សេចក្តីណែនាំនៃការបកប្រែ
* របៀបបកប្រែ «ញែក» អាចបូករួមជាមួយ «ញែកដោយឡែកសម្រាប់សម្រាប់បម្រើព្រះ» ឬ «ជម្រះឲ្យស្អាតសម្រាប់បម្រើព្រះ»។
* សូមគិតផងដែរពីពាក្យ «បរិសុទ្ធ»​និង «ជម្រះឲ្យបរិសុទ្ធ»​ ត្រូវបកប្រែយ៉ាងដូចម្តេច។