km_tw/bible/other/oil.md

1.3 KiB

ប្រេង

ប្រេងជាវត្ថុស្អិតហើយរាវថ្លា ដែលបានចម្រាញ់ចេញពីដើម ឬផ្លែឈើ។ នៅក្នុងសម័យកាលព្រះគម្ពីរ ជាទូទៅធ្វើចេញពីប្រេងអូលីវ។

  • គេប្រើប្រេងអូលីវដើម្បីធ្វើម្ហូប ចាក់ប្រេងតាំង ធ្វើជាយញ្ញបូជា សម្រាប់ដាក់ចង្កៀង និងធ្វើជាថ្នាំពេទ្យ។
  • នៅសម័យបុរាណ ប្រេងអូលីវមានតម្លៃថ្លៃខ្លាំងណាស់ ហើយប្រេងនេះ ត្រូវបានរាប់ជាទ្រព្យសម្បត្តិដែរ។
  • សូមប្រាកដថា ការបកប្រែពាក្យនេះសំដៅទៅលើប្រភេទប្រេងដែលអាចប្រើដើម្បីធ្វើម្ហូប មិនមែនប្រេងម៉ូតូទេ។ ភាសាខ្លះមានពាក្យផ្សេងទៀតសម្រាប់ប្រេងផ្សេងៗពីគ្នា។​