# ប្រេង ប្រេងជាវត្ថុស្អិតហើយរាវថ្លា ដែលបានចម្រាញ់ចេញពីដើម ឬផ្លែឈើ។ នៅក្នុងសម័យកាលព្រះគម្ពីរ ជាទូទៅធ្វើចេញពីប្រេងអូលីវ។ * គេប្រើប្រេងអូលីវដើម្បីធ្វើម្ហូប ចាក់ប្រេងតាំង ធ្វើជាយញ្ញបូជា សម្រាប់ដាក់ចង្កៀង និងធ្វើជាថ្នាំពេទ្យ។ * នៅសម័យបុរាណ ប្រេងអូលីវមានតម្លៃថ្លៃខ្លាំងណាស់ ហើយប្រេងនេះ ត្រូវបានរាប់ជាទ្រព្យសម្បត្តិដែរ។ * សូមប្រាកដថា ការបកប្រែពាក្យនេះសំដៅទៅលើប្រភេទប្រេងដែលអាចប្រើដើម្បីធ្វើម្ហូប មិនមែនប្រេងម៉ូតូទេ។ ភាសាខ្លះមានពាក្យផ្សេងទៀតសម្រាប់ប្រេងផ្សេងៗពីគ្នា។​