km_tw/bible/names/samuel.md

2.1 KiB

លោកសាំយូអែល

លោកសាំយូអែលជាព្យាការី និងជាចៅហា្វយចុងក្រោយនៃប្រជាជនអ៊ីស្រាអែល។​ លោកសាំយូអែលនិងដេវិឌត្រូវបានចាក់ប្រេងតាំងឲ្យក្លាយស្តេចគ្រប់គ្រងលើរាស្រ្តអ៊ីស្រាអែល។

  • លោក​សាំយូ‌អែលកើតចេញពីលោកអែលកាណា និងនាងហាណា​ពីស្រុករ៉ាម៉ា។
  • នាងហាណានាងជាស្រ្តីអារ នាងព្យាយាមអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថាព្រះអង្គនឹងប្រទានឲ្យនាងមានកូនប្រុសម្នាក់។ លោកសាំយូអែលគឺជាចម្លើយនៃសេចក្តីអធិស្ឋានរបស់នាង។
  • នាងហាណាបានសន្យាថា ប្រសិនបើ នាងបានបង្កើតកូនតាមសេចក្តីអធិស្ឋានមែន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាង ហើយនាងសូមយកកូនមកថ្វាយព្រះជាម្ចាស់វិញ។
  • ពេលសាំយូអែលពេញវ័យកុមារ នាងហាណាក៏នាំកូនប្រុសរបស់ខ្លួនទៅជួួយបម្រើដល់បូជាចារ្យអេលីនៅក្នុងព្រះវិហារ តាមសេចក្តីសន្យាដែលនាងសន្យាជាមួយព្រះជាម្ចាស់មែន។
  • ព្រះជាម្ចាស់បានលើកសាំយូអែលឲ្យក្លាយជាព្យាការីដ៏អស្ចារ្យរបស់ព្រះអង្គ។