10 lines
2.1 KiB
Markdown
10 lines
2.1 KiB
Markdown
|
# លោកសាំយូអែល
|
||
|
|
||
|
លោកសាំយូអែលជាព្យាការី និងជាចៅហា្វយចុងក្រោយនៃប្រជាជនអ៊ីស្រាអែល។ លោកសាំយូអែលនិងដេវិឌត្រូវបានចាក់ប្រេងតាំងឲ្យក្លាយស្តេចគ្រប់គ្រងលើរាស្រ្តអ៊ីស្រាអែល។
|
||
|
|
||
|
* លោកសាំយូអែលកើតចេញពីលោកអែលកាណា និងនាងហាណាពីស្រុករ៉ាម៉ា។
|
||
|
* នាងហាណានាងជាស្រ្តីអារ នាងព្យាយាមអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថាព្រះអង្គនឹងប្រទានឲ្យនាងមានកូនប្រុសម្នាក់។ លោកសាំយូអែលគឺជាចម្លើយនៃសេចក្តីអធិស្ឋានរបស់នាង។
|
||
|
* នាងហាណាបានសន្យាថា ប្រសិនបើ នាងបានបង្កើតកូនតាមសេចក្តីអធិស្ឋានមែន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាង ហើយនាងសូមយកកូនមកថ្វាយព្រះជាម្ចាស់វិញ។
|
||
|
* ពេលសាំយូអែលពេញវ័យកុមារ នាងហាណាក៏នាំកូនប្រុសរបស់ខ្លួនទៅជួួយបម្រើដល់បូជាចារ្យអេលីនៅក្នុងព្រះវិហារ តាមសេចក្តីសន្យាដែលនាងសន្យាជាមួយព្រះជាម្ចាស់មែន។
|
||
|
* ព្រះជាម្ចាស់បានលើកសាំយូអែលឲ្យក្លាយជាព្យាការីដ៏អស្ចារ្យរបស់ព្រះអង្គ។
|