km_tw/bible/names/melchizedek.md

3.4 KiB

​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក

នៅក្នុងសម័យកាលរបស់លោកអប្រាហាំ ម៉ិលគីស្សាដែកគឺជាស្តេចនៃក្រុងសាឡិម (ក្រោយមកគឺជាក្រុងយេរូ៉សាឡិម)។

  • ឈ្មោះរបស់ម៉ិលគីស្សាដែកមានន័យថា «ស្តេចនៃសេចក្តីសុចរិត» ហើយងាររបស់ព្រះអង្គ «ស្តេចក្រុងសាឡិម» មានន័យថា «ស្ដេចនៃសន្តិភាព»។
  • ស្តេចក៏ត្រូវបានហៅថាជា «បូជាចារ្យនៃព្រះដ៏ខ្អស់បំផុត»។
  • ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក ត្រូវបានរៀបរាប់ជាលើកដំបូងក្នុងព្រះគម្ពីរនៅពេលដែលគាត់បានបម្រើនំបុ័ង និងស្រាទំពាំងបាយជូរ បន្ទាប់ពីលោកអាប់រ៉ាមបានជួយសង្គ្រោះក្មួយប្រុសរបស់គាត់ឈ្មោះលោកឡុតពីស្ដេចដ៏ខ្លាំងពូកែ។ លោកអាប់រ៉ាមបានថ្វាយតង្វាយមួយភាគដប់នៃជ័យជំនះរបស់លោកដល់ស្តេចម៉ិលគីស្សាដែក។
  • នៅក្នុងគម្ពីរសម្ពន្ធថ្មី ម៉ិលគីស្សាដែកត្រូវបានពិពណ៌នាថាជាមនុស្សដែលគ្មានឪពុក ឬម្តាយ។ គាត់ត្រូវបានគេហៅជាបូជាចារ្យ និងជាស្តេចដែលនឹងសោយរាជ្យជារៀងរហូត។
  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីក៏ចែងផងដែរថាព្រះយេស៊ូគឺជាបូជាចារ្យ «តាមរបៀបរបស់ម៉ិលគីស្សាដែក»។ ព្រះយេស៊ូមិនមែនជាកូនចៅលេវីដែលជាបូជាចារ្យសាសន៍អ៊ីស្រាអែលទេ។ ងារជាបូជាចារ្យរបស់ព្រះអង្គគឺប្រទានដោយផ្ទាល់ពីព្រះដូចម៉ិលគីស្សាដែកផងដែរ។
  • ដោយផ្អែកលើការពិពណ៌នារបស់គាត់នៅក្នុងព្រះគម្ពីរ ម៉ិលគីស្សាដែកគឺជាមនុស្សដែលត្រូវបានព្រះជ្រើសរើសធ្វើជាបូជាចារ្យ ដើម្បីតំណាង ឬចង្អុលបង្ហាញទៅព្រះយេស៊ូដែលជាស្តេចនៃសេចក្តីសុខសាន្ត និងសេចក្តីសុចរិតដ៏នៅអស់កល្ប និងជាមហាបូជាចារ្យដ៏ឧត្ដុង្គឧត្ដម។