11 lines
3.4 KiB
Markdown
11 lines
3.4 KiB
Markdown
|
# ព្រះបាទម៉ិលគីស្សាដែក
|
||
|
|
||
|
នៅក្នុងសម័យកាលរបស់លោកអប្រាហាំ ម៉ិលគីស្សាដែកគឺជាស្តេចនៃក្រុងសាឡិម (ក្រោយមកគឺជាក្រុងយេរូ៉សាឡិម)។
|
||
|
|
||
|
* ឈ្មោះរបស់ម៉ិលគីស្សាដែកមានន័យថា «ស្តេចនៃសេចក្តីសុចរិត» ហើយងាររបស់ព្រះអង្គ «ស្តេចក្រុងសាឡិម» មានន័យថា «ស្ដេចនៃសន្តិភាព»។
|
||
|
* ស្តេចក៏ត្រូវបានហៅថាជា «បូជាចារ្យនៃព្រះដ៏ខ្អស់បំផុត»។
|
||
|
* ព្រះបាទម៉ិលគីស្សាដែក ត្រូវបានរៀបរាប់ជាលើកដំបូងក្នុងព្រះគម្ពីរនៅពេលដែលគាត់បានបម្រើនំបុ័ង និងស្រាទំពាំងបាយជូរ បន្ទាប់ពីលោកអាប់រ៉ាមបានជួយសង្គ្រោះក្មួយប្រុសរបស់គាត់ឈ្មោះលោកឡុតពីស្ដេចដ៏ខ្លាំងពូកែ។ លោកអាប់រ៉ាមបានថ្វាយតង្វាយមួយភាគដប់នៃជ័យជំនះរបស់លោកដល់ស្តេចម៉ិលគីស្សាដែក។
|
||
|
* នៅក្នុងគម្ពីរសម្ពន្ធថ្មី ម៉ិលគីស្សាដែកត្រូវបានពិពណ៌នាថាជាមនុស្សដែលគ្មានឪពុក ឬម្តាយ។ គាត់ត្រូវបានគេហៅជាបូជាចារ្យ និងជាស្តេចដែលនឹងសោយរាជ្យជារៀងរហូត។
|
||
|
* ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីក៏ចែងផងដែរថាព្រះយេស៊ូគឺជាបូជាចារ្យ «តាមរបៀបរបស់ម៉ិលគីស្សាដែក»។ ព្រះយេស៊ូមិនមែនជាកូនចៅលេវីដែលជាបូជាចារ្យសាសន៍អ៊ីស្រាអែលទេ។ ងារជាបូជាចារ្យរបស់ព្រះអង្គគឺប្រទានដោយផ្ទាល់ពីព្រះដូចម៉ិលគីស្សាដែកផងដែរ។
|
||
|
* ដោយផ្អែកលើការពិពណ៌នារបស់គាត់នៅក្នុងព្រះគម្ពីរ ម៉ិលគីស្សាដែកគឺជាមនុស្សដែលត្រូវបានព្រះជ្រើសរើសធ្វើជាបូជាចារ្យ ដើម្បីតំណាង ឬចង្អុលបង្ហាញទៅព្រះយេស៊ូដែលជាស្តេចនៃសេចក្តីសុខសាន្ត និងសេចក្តីសុចរិតដ៏នៅអស់កល្ប និងជាមហាបូជាចារ្យដ៏ឧត្ដុង្គឧត្ដម។
|