km_tw/bible/names/jehoiada.md

10 lines
1.6 KiB
Markdown

# យេហូយ៉ាដា
យេហូយ៉ាដាគឺជាបូជាចារ្យម្នាក់ដែលបានជួយលាក់ និងការពារយ៉ូអាសដែលជាបុត្រារបស់ស្តេច
អហាស៊ីយ៉ា រហូតដល់គ្រប់វ័យក្លាយជាស្តេច។
* លោកយេហូយ៉ាដាបានចាត់ចែងឲ្យមានកងអង្គរក្សរាប់រយនាក់ ដើម្បីការពារស្តេចយ៉ូអាសដែលត្រូវបានប្រកាសឲ្យឡើងសោយរាជ្យដោយបណ្តាជននៅក្នុងព្រះវិហារ។
* លោកយេហូយ៉ាដាបានដឹកនាំបណ្តាជនឲ្យបំផ្លាញអាសនាទាំងអស់របស់បាលដែលជាព្រះក្លែងក្លាយចោល។
* យេហូយ៉ាដាដ៏ជាបូជាចារ្យមួយរូបដែលបានជួយណែនាំដល់ស្តេចយ៉ូអាសឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ និងត្រួតត្រាបណ្តាជនដោយភាពឆ្លាតវៃអស់មួយជីវិតព្រះអង្គ។
* មានបុរស់ម្នាក់ផ្សេងទៀតឈ្មោះលោកយេហូយ៉ាដាដែលត្រូវជាឪពុករបស់លោកបេណាយ៉ា។