km_tw/bible/names/jehoiada.md

1.6 KiB

យេហូយ៉ាដា

យេហូយ៉ាដាគឺជាបូជាចារ្យម្នាក់ដែលបានជួយលាក់ និងការពារយ៉ូអាសដែលជាបុត្រារបស់ស្តេច អហាស៊ីយ៉ា រហូតដល់គ្រប់វ័យក្លាយជាស្តេច។

  • លោកយេហូយ៉ាដាបានចាត់ចែងឲ្យមានកងអង្គរក្សរាប់រយនាក់ ដើម្បីការពារស្តេចយ៉ូអាសដែលត្រូវបានប្រកាសឲ្យឡើងសោយរាជ្យដោយបណ្តាជននៅក្នុងព្រះវិហារ។
  • លោកយេហូយ៉ាដាបានដឹកនាំបណ្តាជនឲ្យបំផ្លាញអាសនាទាំងអស់របស់បាលដែលជាព្រះក្លែងក្លាយចោល។
  • យេហូយ៉ាដាដ៏ជាបូជាចារ្យមួយរូបដែលបានជួយណែនាំដល់ស្តេចយ៉ូអាសឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ និងត្រួតត្រាបណ្តាជនដោយភាពឆ្លាតវៃអស់មួយជីវិតព្រះអង្គ។
  • មានបុរស់ម្នាក់ផ្សេងទៀតឈ្មោះលោកយេហូយ៉ាដាដែលត្រូវជាឪពុករបស់លោកបេណាយ៉ា។