2.3 KiB
2.3 KiB
ក្រុងកាសា
នៅសម័យព្រះគម្ពីរតំបន់កាសាគឺជាទីក្រុងរបស់ពួកភីលីស្ទីនដ៏រុងរឿងមួយដែលមានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានចម្ងាយប្រហែល ៣៨ គីឡូម៉ែត្រខាងត្បូងក្រុងអាសដូឌ។ វាជាក្រុងមួយក្នុងចំណោមទីក្រុងធំៗ ទាំងប្រាំរបស់ភីលីស្ទីន។
- ដោយសារតែទីតាំងរបស់ខ្លួន តំបន់កាសាគឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយដែលសកម្មភាពពាណិជ្ជកម្មបានកើតឡើងរវាងក្រុមមនុស្ស និងប្រទេសផ្សេងៗគ្នាជាច្រើន។
- សព្វថ្ងៃនេះ ក្រុងកាសានៅតែជាកំពង់ផែសមុទ្រដ៏សំខាន់មួយនៅក្នុងតំបន់ក្រុងកាសាស្ទ្រីប (Gaza Strip) ដែលជាតំបន់ដី ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ជាមួយអ៊ីស្រាអែលនៅភាគខាងជើង និងខាងកើត និងដោយអេស៊ីបនៅភាគខាងត្បូង។
- ក្រុងកាសាគឺជាទីក្រុងដែលពួកភីលីស្ទីនបាននាំយកសាំសុនទៅ បន្ទាប់ពីពួកគេបានចាប់យកគាត់បាន។
- ភីលីពជាអ្នកផ្សាយដំណឹងល្អកំពុងដើរនៅលើផ្លូវវាលខ្សាច់ឆ្ពោះទៅក្រុងកាសានៅពេលគាត់បានជួបនឹងមនុស្សកម្រៀវជនជាតិអេត្យូពី។