# ក្រុង​កាសា នៅសម័យព្រះគម្ពីរតំបន់កាសាគឺជាទីក្រុងរបស់ពួកភីលីស្ទីនដ៏រុងរឿងមួយដែលមានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានចម្ងាយប្រហែល ៣៨ គីឡូម៉ែត្រខាងត្បូងក្រុងអាសដូឌ។ វាជាក្រុងមួយក្នុងចំណោមទីក្រុងធំៗ ទាំងប្រាំរបស់ភីលីស្ទីន។ * ដោយសារតែទីតាំងរបស់ខ្លួន តំបន់​កាសាគឺជាកំពង់ផែសមុទ្រដ៏សំខាន់មួយដែលសកម្មភាពពាណិជ្ជកម្មបានកើតឡើងរវាងក្រុមមនុស្ស និងប្រទេសផ្សេងៗគ្នាជាច្រើន។ * សព្វថ្ងៃនេះ ក្រុង​កាសានៅតែជាកំពង់ផែសមុទ្រដ៏សំខាន់មួយនៅក្នុងតំបន់ក្រុង​កាសាស្ទ្រីប (Gaza Strip) ដែលជាតំបន់ដី ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ជាមួយអ៊ីស្រាអែលនៅភាគខាងជើង និងខាងកើត និងដោយអេស៊ីបនៅភាគខាងត្បូង។ * ក្រុងកាសាគឺជាទីក្រុងដែលពួកភីលីស្ទីនបាននាំយកសាំសុនទៅ បន្ទាប់ពីពួកគេបានចាប់យកគាត់បាន។ * ភីលីពជាអ្នកផ្សាយដំណឹងល្អកំពុងដើរនៅលើផ្លូវវាលខ្សាច់ឆ្ពោះទៅក្រុង​កាសានៅពេលគាត់បានជួបនឹង​មនុស្ស​កម្រៀវ​ជនជាតិអេត្យូពី។