36 lines
5.4 KiB
Markdown
36 lines
5.4 KiB
Markdown
# ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ
|
|
|
|
លោកអេសាយនិយាយអំពីមនុស្សដែលវង្វេងស្មារតីដូចពួកគេកំពុងដើរក្នុងភាពងងឹតទាំងស្រុង។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងដកភាពងងឹតចេញពីទឹកដីដែលកំពុងមានទុក្ខព្រួយ» (សូមមើល: [[rc://*/ta/man/translate/figs-metaphor]] និង [[rc://*/ta/man/translate/figs-activepassive]])
|
|
|
|
# ភាពអាប់អួ
|
|
|
|
ពាក្យនេះមានន័យថា «ភាពងងឹតដោយផ្នែកឬទាំងស្រុង»។ សូមបកប្រែពាក្យនេះដូចដែលអ្នកបានបកប្រែ «អាប់អួរ» នៅក្នុងជំពូក ៨ៈ២១។
|
|
|
|
# ទឹកដីដែលរងទុក្ខវេទនា
|
|
|
|
«ទឹកដីដែលកំពុងរងការឈឺចាប់និងសោកសៅយ៉ាងខ្លាំង» ។ នេះប្រហែលជាពាក្យប្រៀបធៀបសម្រាប់ប្រជាជនយូដា (សូមមើល UDB)។ (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])
|
|
|
|
# កាលពីដើម ព្រះអង្គបានធ្វើឲ្យទឹកដីសាប់យូឡូន និងស្រុកណែបថាលី
|
|
|
|
«ទឹកដី» សំដៅទៅលើប្រជាជនដែលរស់នៅក្នុងតំបន់មួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលពីមុនព្រះអម្ចាស់បានបន្ទាបបន្ថោកអ្នកដែលរស់នៅក្នុងសាប់យូឡូន និងស្រុកណែបថាលី» (សូមមើល: [[rc://*/ta/man/translate/figs-metonymy]])
|
|
|
|
# តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ ស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេដែលមានសាសន៍ដទៃ រស់នៅបានរុងរឿងឡើង
|
|
|
|
នៅទីនេះ «វា» សំដៅទៅលើស្រុកកាលីឡេដែលតំណាងអោយប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែនៅពេលអនាគតព្រះអម្ចាស់នឹងគោរពដល់ប្រជាជនកាលីឡេនៃប្រជាជាតិនានាដែលស្ថិតនៅលើផ្លូវរវាងសមុទ្រមេឌីទែរ៉ាណេ និងទន្លេយ័រដាន់» (សូមមើល: [[rc://*/ta/man/translate/figs-metonymy]])
|
|
|
|
# ស្រុកកាលីឡេដែលមានសាសន៍ដទៃ
|
|
|
|
ត្រង់ពាក្យថា «ប្រជាជាតិ» តំណាងប្រជាជនមកពីប្រទេសផ្សេងទៀតដែលរស់នៅក្នុងស្រុកកាលីឡេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលីឡេដែលជាកន្លែងដែលជនបរទេសជាច្រើនរស់នៅ» (សូមមើល: [[rc://*/ta/man/translate/figs-metonymy]])
|
|
|
|
# ដើរក្នុងសេចក្ដីងងឹត...រស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់
|
|
|
|
លោកអេសាយនិយាយអំពីមនុស្សដែលរស់នៅក្នុងជីវិតមានបាប និងរងទុក្ខដោយសារវាដូចជាពួកគេបានដើរក្នុងទីងងឹត ឬរស់នៅក្នុងដែនដីនៃសេចក្តីស្លាប់។ (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])
|
|
|
|
# ពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង...មានពន្លឺភ្លឺមក
|
|
|
|
ត្រង់ពាក្យថា «ពន្លឺ» តំណាងឲ្យសេចក្តីសង្ឃឹម និងការរំដោះ។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])
|
|
|
|
# ទឹកដីស្រមោលនៃសេចក្ដីស្លាប់
|
|
|
|
ឃ្លាថា «ស្រមោលនៃសេចក្តីស្លាប់» គឺជាសំនួនវោហារស័ព្ទដែលមានន័យថាភាពងងឹតដាច់ខាត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកដីនៃភាពងងឹតបំផុត» (សូមមើល: [[rc://*/ta/man/translate/figs-idiom]])
|