5.4 KiB
ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ
លោកអេសាយនិយាយអំពីមនុស្សដែលវង្វេងស្មារតីដូចពួកគេកំពុងដើរក្នុងភាពងងឹតទាំងស្រុង។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងដកភាពងងឹតចេញពីទឹកដីដែលកំពុងមានទុក្ខព្រួយ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])
ភាពអាប់អួ
ពាក្យនេះមានន័យថា «ភាពងងឹតដោយផ្នែកឬទាំងស្រុង»។ សូមបកប្រែពាក្យនេះដូចដែលអ្នកបានបកប្រែ «អាប់អួរ» នៅក្នុងជំពូក ៨ៈ២១។
ទឹកដីដែលរងទុក្ខវេទនា
«ទឹកដីដែលកំពុងរងការឈឺចាប់និងសោកសៅយ៉ាងខ្លាំង» ។ នេះប្រហែលជាពាក្យប្រៀបធៀបសម្រាប់ប្រជាជនយូដា (សូមមើល UDB)។ (សូមមើល: rc://*/ta/man/translate/figs-metaphor)
កាលពីដើម ព្រះអង្គបានធ្វើឲ្យទឹកដីសាប់យូឡូន និងស្រុកណែបថាលី
«ទឹកដី» សំដៅទៅលើប្រជាជនដែលរស់នៅក្នុងតំបន់មួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលពីមុនព្រះអម្ចាស់បានបន្ទាបបន្ថោកអ្នកដែលរស់នៅក្នុងសាប់យូឡូន និងស្រុកណែបថាលី» (សូមមើល: rc://*/ta/man/translate/figs-metonymy)
តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ ស្រុកនៅតាមឆ្នេរសមុទ្រ ស្រុកនៅខាងកើតទន្លេយ័រដាន់ និងស្រុកកាលីឡេដែលមានសាសន៍ដទៃ រស់នៅបានរុងរឿងឡើង
នៅទីនេះ «វា» សំដៅទៅលើស្រុកកាលីឡេដែលតំណាងអោយប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែនៅពេលអនាគតព្រះអម្ចាស់នឹងគោរពដល់ប្រជាជនកាលីឡេនៃប្រជាជាតិនានាដែលស្ថិតនៅលើផ្លូវរវាងសមុទ្រមេឌីទែរ៉ាណេ និងទន្លេយ័រដាន់» (សូមមើល: rc://*/ta/man/translate/figs-metonymy)
ស្រុកកាលីឡេដែលមានសាសន៍ដទៃ
ត្រង់ពាក្យថា «ប្រជាជាតិ» តំណាងប្រជាជនមកពីប្រទេសផ្សេងទៀតដែលរស់នៅក្នុងស្រុកកាលីឡេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលីឡេដែលជាកន្លែងដែលជនបរទេសជាច្រើនរស់នៅ» (សូមមើល: rc://*/ta/man/translate/figs-metonymy)
ដើរក្នុងសេចក្ដីងងឹត...រស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់
លោកអេសាយនិយាយអំពីមនុស្សដែលរស់នៅក្នុងជីវិតមានបាប និងរងទុក្ខដោយសារវាដូចជាពួកគេបានដើរក្នុងទីងងឹត ឬរស់នៅក្នុងដែនដីនៃសេចក្តីស្លាប់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)
ពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង...មានពន្លឺភ្លឺមក
ត្រង់ពាក្យថា «ពន្លឺ» តំណាងឲ្យសេចក្តីសង្ឃឹម និងការរំដោះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
ទឹកដីស្រមោលនៃសេចក្ដីស្លាប់
ឃ្លាថា «ស្រមោលនៃសេចក្តីស្លាប់» គឺជាសំនួនវោហារស័ព្ទដែលមានន័យថាភាពងងឹតដាច់ខាត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកដីនៃភាពងងឹតបំផុត» (សូមមើល: rc://*/ta/man/translate/figs-idiom)