km_tn/rom/11/11.md

3.4 KiB

ប្រយោគភ្ជាប់

ជាមួយជនជាតិអុីស្រាអែល ជាជាតិសាសន៍ដែលបដិសេធព្រះជាម្ចាស់ លោកប៉ូលប្រមានសាសន៍ដទៃត្រូវប្រយ័ត្ន មិនត្រូវប្រព្រឹត្តកំហុសដូចគ្នានេះទេ។

តើពួកគេជំពប់ដួលរហូតមែនទេ?

លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តើព្រះជាម្ចាស់បដិសេធពួកគេរហូត ដោយសារតែពួកគេបានប្រព្រឹត្តបាបឬ?» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ទេ មិនរហូតទេ

«គឺមិនអាចទៅរួចទេ» ឬ «ពិតជាមិនអាចទេ!» ឃ្លានេះបានសង្កត់ធ្ងន់ថាអាចនឹងកើតឡើង។ នៅទីនេះអ្នកអាចប្រើឃ្លាដែលមានន័យប្រហាក់ប្រហែលគ្នាក្នុងភាសារបស់អ្នក។ មើលរបៀបដែលអ្នកបកប្រែក្នុង ៩ៈ១៤ ។

ធ្វើឲ្យពួកគេមានសេចក្តីច្រណែន

ការបកប្រែឃ្លានេះដូចគ្នានឹងការបកប្រែក្នុងជំពួក ១០ៈ១៩។

ប្រសិនបើកំហុសរបស់ពួកគេនាំឲ្យពិភពលោកបានទទួលព្រះពរ ហើយដោយសារការវង្វេងរបស់ពួកគេបានធ្វើឲ្យសាសន៍ដទៃទទួលព្រះពរដែរ

ឃ្លាទាំងពីរនេះមានអត្ថន័យគោលដូចគ្នា។ ប្រសិនបើ អ្នកត្រូវការ អ្នកអាចបង្រួមឃ្លាទាំងពីរនេះក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅពេលដែលសាសន៍អុីស្រាអែលធ្លាក់ចុះខាងវិញ្ញាណ ជាលទ្ធផលគឺព្រះជាម្ចាស់បានប្រទានពរយ៉ាងមហាសាលដល់អ្នកមិនមែនជាយូដា»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

នាំឲ្យពិភពលោក

ដោយសារតែសាសន៍យូដាបដិសេធព្រះគ្រិស្តព្រះជាម្ចាស់បានប្រទានពរដល់សាសន៍ដទៃ ដោយប្រទានឲ្យពួកគេនូវឱកាសទទួលព្រះយេស៊ូ។

ពិភពលោក

ពាក្យ «ពិភពលោក» នៅទីនេះជាការប្រៀបធៀបដែលសំដៅដល់មនុស្សដែលរស់នៅលើផែនដី ជាពិសេសគឺសាសន៍ដទៃ។