# ប្រយោគភ្ជាប់ ជាមួយជនជាតិអុីស្រាអែល ជាជាតិសាសន៍ដែលបដិសេធព្រះជាម្ចាស់ លោកប៉ូលប្រមានសាសន៍ដទៃត្រូវប្រយ័ត្ន មិនត្រូវប្រព្រឹត្តកំហុសដូចគ្នានេះទេ។ # តើពួកគេជំពប់ដួលរហូតមែនទេ? លោកប៉ូលប្រើសំណួរនេះ ដើម្បីបន្ថែមអត្ថន័យ។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «តើព្រះជាម្ចាស់បដិសេធពួកគេរហូត ដោយសារតែពួកគេបានប្រព្រឹត្តបាបឬ?» (សូមមើលៈ [[rc://*/ta/man/translate/figs-rquestion]]) # ទេ មិនរហូតទេ «គឺមិនអាចទៅរួចទេ» ឬ «ពិតជាមិនអាចទេ!» ឃ្លានេះបានសង្កត់ធ្ងន់ថាអាចនឹងកើតឡើង។ នៅទីនេះអ្នកអាចប្រើឃ្លាដែលមានន័យប្រហាក់ប្រហែលគ្នាក្នុងភាសារបស់អ្នក។ មើលរបៀបដែលអ្នកបកប្រែក្នុង ៩ៈ១៤ ។ # ធ្វើឲ្យពួកគេមានសេចក្តីច្រណែន ការបកប្រែឃ្លានេះដូចគ្នានឹងការបកប្រែក្នុងជំពួក ១០ៈ១៩។ # ប្រសិនបើកំហុសរបស់ពួកគេនាំឲ្យពិភពលោកបានទទួលព្រះពរ ហើយដោយសារការវង្វេងរបស់ពួកគេបានធ្វើឲ្យសាសន៍ដទៃទទួលព្រះពរដែរ ឃ្លាទាំងពីរនេះមានអត្ថន័យគោលដូចគ្នា។ ប្រសិនបើ អ្នកត្រូវការ អ្នកអាចបង្រួមឃ្លាទាំងពីរនេះក្នុងការបកប្រែរបស់អ្នក។ ការបកប្រែតាមរបៀបផ្សេងទៀតៈ «នៅពេលដែលសាសន៍អុីស្រាអែលធ្លាក់ចុះខាងវិញ្ញាណ ជាលទ្ធផលគឺព្រះជាម្ចាស់បានប្រទានពរយ៉ាងមហាសាលដល់អ្នកមិនមែនជាយូដា»។ (សូមមើលៈ [[rc://*/ta/man/translate/figs-doublet]]) # នាំឲ្យពិភពលោក ដោយសារតែសាសន៍យូដាបដិសេធព្រះគ្រិស្តព្រះជាម្ចាស់បានប្រទានពរដល់សាសន៍ដទៃ ដោយប្រទានឲ្យពួកគេនូវឱកាសទទួលព្រះយេស៊ូ។ # ពិភពលោក ពាក្យ «ពិភពលោក» នៅទីនេះជាការប្រៀបធៀបដែលសំដៅដល់មនុស្សដែលរស់នៅលើផែនដី ជាពិសេសគឺសាសន៍ដទៃ។