km_tn/psa/076/001.md

3.7 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ

«ប្រជាជនគួរតែលេងឧបករណ៍ដែលមានខ្សែរជាមួយនឹងបទចំរៀងនេះ»

ទំនុក​របស់​លោក​អេសាភ

«នេះគឺជាទំនុកដែលលោកអេសាភបានសរសេរ» សូមមើលពីរបៀបបកប្រែក្នុងជំពូក ៥៣:១។

មនុស្សម្នា​ស្គាល់​ព្រះ​នៅ​ស្រុក​យូដា

«ធ្វើឲ្យប្រជាជននៅស្រុកយូដាដឹងថា ព្រះអង្គជានរណា» ឬ «ធ្វើឲ្យគេល្បីល្បាញនៅស្រុកយូដា»។

ព្រះ‌នាម​ព្រះ‌អង្គ​ធំអស្ចារ្យ​នៅទឹកដី​អុីស្រា‌អែល

ពាក្យថា «ព្រះនាមរបស់ព្រះអង្គ» គឺជាពាក្យទាក់ទងសម្រាប់ព្រះកេរ្តិ៍នាមរបស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនអីុស្រាអែលចាត់ទុកព្រះអង្គថា ល្អ និងព្រះអង្គមានអំណាច» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ​ដំណាក់​ព្រះ‌អង្គ

«កន្លែងដែលព្រះអង្គបានជ្រើសរើសគង់នៅ»

នៅ​ទី​នោះ ព្រះ‌អង្គ​បាន​បំបាក់​ព្រួញ ធ្នូ ខែល ដាវ និង​អស់​ទាំង​សស្ត្រា‌វុធ​ចម្បាំង

ពាក្យទាំងនេះប្រហែលជាពាក្យប្រៀបធៀបមួយសម្រាប់ព្រះជាម្ចាស់ដែលបណ្តាលឲ្យប្រជាជនយូដារស់នៅដោយសុខសាន្ត ដោយមិនខ្លាចនឹងសត្រូវដែលធ្វើសង្គ្រាមលើពួកគេ ប៉ុន្តែ ពាក្យគួរតែត្រូវបានបកប្រែតាមព្យញ្ជនៈ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្រាក

នេះប្រហែលជាពាក្យតន្ត្រីដែលប្រាប់មនុស្សពីរបៀបច្រៀង ឬលេងឧបករណ៍របស់ពួកគេនៅទីនេះ។ ការបកប្រែខ្លះសរសេរពាក្យហេព្រើរ ហើយការបកប្រែខ្លះមិនរួមបញ្ចូលវាទេ។ សូមមើលពីរបៀបបកប្រែក្នុងជំពូកនេះ (PSA 3:1). (សូមមើលៈ rc://*/ta/man/translate/translate-transliterate)