km_tn/phm/01/10.md

44 lines
4.6 KiB
Markdown

# ព័ត៌មាន​ទូទៅ
អូនេស៊ីមជាឈ្មោះរបស់បុរសម្នាក់ ដែលតាមមើលទៅជាទាសកររបស់លោកភីលេម៉ូន ដែលបានលួចរបស់មួយចំនួន ហើយរត់គេចខ្លួន។
# កូនរបស់ខ្ញុំគឺអូនេស៊ីម
«កូនប្រុសរបស់ខ្ញុំអូនេស៊ីម»។ លោកប៉ូលនិយាយអំពីរបៀបដែលលោកជាមិត្ដភក្ដិនឹងអូនេស៊ីមហាក់ដូចជាឪពុក និងកូនប្រុសរបស់លោកស្រឡាញ់គ្នា។ អូនេស៊ីមមិនមែនជាកូនប្រុសពិតរបស់លោកប៉ូលទេ ប៉ុន្តែលោកបានទទួលជីវិតខាងវិញ្ញាណនៅពេលដែលលោកប៉ូលបានបង្រៀនគាត់អំពីព្រះយេស៊ូ ហើយលោកប៉ូលស្រឡាញ់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនប្រុសខាងវិញ្ញាណរបស់ខ្ញុំគឺអូនេស៊ីម»
(សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]] )
# អូនេស៊ីម
ឈ្មោះ «អូណេស៊ីម» មានន័យថា «ផលចំណេញ» ឬ «មានផលប្រយោជន៍» ។ (សូមមើលៈtranslate-names)
# ដែលខ្ញុំបានបង្កើតមក
របៀបដែលអូនេស៊ីមបានក្លាយជាកូនប្រុសរបស់លោកប៉ូលអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលបានក្លាយជាកូនប្រុសខាងវិញ្ញាណរបស់ខ្ញុំនៅពេលខ្ញុំបង្រៀនលោកអំពីព្រះគ្រីស្ទហើយលោកបានទទួលជីវិតថ្មី» ឬ «ដែលបានក្លាយជាកូនប្រុសខ្ញុំ» (សូមមើលៈ [[rc://*/ta/man/translate/figs-explicit]] និង [[rc://*/ta/man/translate/figs-metaphor]])
# នៅ​ពេល​ជាប់​ឃុំ‌ឃាំង
អ្នកទោសត្រូវបានគេដាក់ច្រវាក់ជាញឹកញាប់។ នៅពេលដែលលោកប៉ូលសរសេរសំបុត្រនេះគឺនៅពេលដែលលោកបានជាប់គុក។ របៀបផ្សេងទៀតនៃការបកប្រែៈ
«ពេលខ្ញុំនៅក្នុងគុក» (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])
# ខ្ញុំ​សូម​ចាត់​គាត់​... ឲ្យ​វិល​មក​រក​អ្នកវិញ
លោកប៉ូលប្រហែលជាបានចាត់អូនេស៊ីមជាមួយអ្នកជឿម្នាក់ទៀតដែលកាន់សំបុត្រនេះ។
# ប្រៀប​បី​ដូច​ជា​ដួងចិត្ត​របស់​ខ្ញុំ
ត្រង់ពាក្យថា «បេះដូង» ត្រូវបានប្រើសម្រាប់មនុស្សដែលជាទីស្រឡាញ់។ លោកប៉ូលបាននិយាយអំពីអូនេស៊ីម។របៀបផ្សេងទៀតនៃការបកប្រែៈ​ «ដែលខ្ញុំស្រឡាញ់ខ្លាំង» (សូមមើល [[rc://*/ta/man/translate/figs-metaphor]] )
# ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​អ្នក
«ដោយសារអ្នកមិនអាចនៅទីនេះ​ គាត់អាចជួយខ្ញុំ» ឬ
«ដូច្នេះគាត់អាចជួយខ្ញុំជំនួសអ្នក»
# ពេលខ្ញុំនៅជាប់ឃុំឃាំង
«ពេលខ្ញុំនៅគុក» (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]] )
# ព្រោះ​តែ​ដំណឹង‌ល្អ​នេះ
«ពីព្រោះខ្ញុំផ្សាយដំណឹងល្អ»
(សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])