km_tn/oba/01/17.md

32 lines
2.2 KiB
Markdown

# ព័ត៌មានទូទៅៈ
ព្រះអម្ចាស់នៅបន្តឲ្យលោកអូបេឌាធ្វើជាអ្នកនាំពាក្យរបស់ព្រះអង្គ។
# រួចជីវិត
«រួចជីវិតពីការដាក់ទោសរបស់ព្រះអម្ចាស់»។ អ្នកទាំងនេះ គឺអស់អ្នកដែលរួចជីវិតបន្ទាប់ពីព្រះអង្គបានដាក់ទោសរួច។ (សូមមើលៈ [[rc://*/ta/man/translate/figs-explicit]])
# ហើយភ្នំ
ពាក្យថា «ភ្នំ» គឺសំដៅលើ «ភ្នំស៊ីយ៉ូន»។
# ពូជពង្សយ៉ាកុប...យ៉ូសែបជាអណ្តាតភ្លើង
ព្រះអម្ចាស់ប្រៀបប្រដូចពូជពង្សលោកយ៉ាកុប និងលោកយ៉ូសែបទៅនឹងភ្លើង ពីព្រោះពួកគេនឹងកម្ចាត់ពូជពង្សអេសាវដូចជាភ្លើងយ៉ាងលឿន ហើយដុតកំឡោចទាំងស្រុងដូចចម្បើង។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]])
# ជញ្ជ្រាំង
«ចម្បើង» ឬ «អង្កាម» បំណែកនៃរុក្ខជាតិដែលស្ងួតត្រូវបោះបង់ចោលបន្ទាប់ពីបានច្រូតកាត់រួច។
# ហើយភ្លើង
ពាក្យថា «ភ្លើង» សំដៅលើពូជពង្សរបស់លោកយ៉ាកុប និងយ៉ូសែប។
# នឹងឆាបឆេះគេ
ពាក្យថា «គេ» សំដៅលើ កូនចៅរបស់អេសាវ ដែលជាជាតិសាសន៍អេដុម។
# គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ
«គ្មានសូម្បីតែម្នាក់នៃពូជពង្សរបស់លោកអេសាវដែលនឹងនៅរស់រានមានជីវិត»។