# ព័ត៌មានទូទៅៈ ព្រះអម្ចាស់នៅបន្តឲ្យលោកអូបេឌាធ្វើជាអ្នកនាំពាក្យរបស់ព្រះអង្គ។ # រួចជីវិត «រួចជីវិតពីការដាក់ទោសរបស់ព្រះអម្ចាស់»។ អ្នកទាំងនេះ គឺអស់អ្នកដែលរួចជីវិតបន្ទាប់ពីព្រះអង្គបានដាក់ទោសរួច។ (សូមមើលៈ [[rc://*/ta/man/translate/figs-explicit]]) # ហើយភ្នំ ពាក្យថា «ភ្នំ» គឺសំដៅលើ «ភ្នំស៊ីយ៉ូន»។ # ពូជពង្សយ៉ាកុប...យ៉ូសែបជាអណ្តាតភ្លើង ព្រះអម្ចាស់ប្រៀបប្រដូចពូជពង្សលោកយ៉ាកុប និងលោកយ៉ូសែបទៅនឹងភ្លើង ពីព្រោះពួកគេនឹងកម្ចាត់ពូជពង្សអេសាវដូចជាភ្លើងយ៉ាងលឿន ហើយដុតកំឡោចទាំងស្រុងដូចចម្បើង។ (សូមមើលៈ [[rc://*/ta/man/translate/figs-metaphor]]) # ជញ្ជ្រាំង «ចម្បើង» ឬ «អង្កាម» បំណែកនៃរុក្ខជាតិដែលស្ងួតត្រូវបោះបង់ចោលបន្ទាប់ពីបានច្រូតកាត់រួច។ # ហើយភ្លើង ពាក្យថា «ភ្លើង» សំដៅលើពូជពង្សរបស់លោកយ៉ាកុប និងយ៉ូសែប។ # នឹងឆាបឆេះគេ ពាក្យថា «គេ» សំដៅលើ កូនចៅរបស់អេសាវ ដែលជាជាតិសាសន៍អេដុម។ # គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ «គ្មានសូម្បីតែម្នាក់នៃពូជពង្សរបស់លោកអេសាវដែលនឹងនៅរស់រានមានជីវិត»។