km_tn/oba/01/03.md

2.9 KiB

ព័ត៌មានទូទៅៈ

និមិត្តរបស់​អូបាឌាសំដៅលើស្រុកអេដុមតទៅមុខ។

ចិត្ត​អំនួត​របស់​អ្នក

ព្រះអម្ចាស់ប្រើផ្នែកនៃរូបកាយរបស់មនុស្សដែលភ្ជាប់ជាមួយនឹងផ្លូវអារម្មណ៏​ សំដៅអារម្មណ៍នៃអំនួតរបស់អ្នកស្រុកអេដុម។(សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

នៅ​តាម​ក្រហែង​ថ្ម

«នៅតាមចន្លេាះថ្ម»។

ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ

«នៅផ្ទះរបស់អ្នកដែលបានសាងសង់ឡើងនៅលើទីទួលខ្ពស់»។

តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?

សំណួរនេះបង្ហាញថាតើសាសន៍អេដុមបានមានអារម្មណ៍សុវត្ថិភាព និងអំនួតបែបណា។​របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានសុវត្ថិភាពពីគ្រប់ពួកវាយប្រហារទាំងអស់»។(សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​អ្នក​គិតថានឹងហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ

ប្រយោគទាំងពីរនេះនិយាយថាស្រុកអេដុមត្រូវបានសាងសង់ឡើងខ្ពស់ជាងអ្វីដែលអាចទៅរួច និយាយទៅវាបានសាងសង់នៅលើទីទួលដ៏ខ្ពស់។ (សូមមើលៈ [[rc:///ta/man/translate/figs-hyperbole]] and [[rc:///ta/man/translate/figs-parallelism]])

យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ

អំនួតគឺទាក់ទងជាមួយនឹងកម្ពស់​ ឯការបន្ទាបខ្លួនទាក់ទងជាមួយភាពទន់ទាប។​ព្រះអម្ចាស់មានព្រះបន្ទូលថាទ្រង់នឹងទាញស្រុកអេដុមចុះ​ និយាយទៅគឺទ្រង់នឹងបន្ទាបស្រុកនេះ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងបន្ទាបឯងចុះ»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)