km_tn/jhn/15/01.md

2.7 KiB

ឃ្លាភ្ជាប់៖

ផ្នែកនៃសាច់រឿងតពីជំពូកមុន។ ព្រះយេស៊ូគង់នៅតុជាមួយនឹងពួកសិស្សរបស់ព្រះអង្គ ហើយបន្ដមានបន្ទូលជាមួយពួកគេ។

ខ្ញុំជាដើមទំពាំងបាយជូរពិត

នៅទីនេះ“ ទំពាំងបាយជួរពិត” ជាពាក្យប្រៀបធៀប។ ព្រះយេស៊ូប្រៀបធៀបអង្គទ្រង់ទៅនឹងដើមទំពាំងបាយជូរ។ ទ្រង់ជាប្រភពនៃជីវិត ធ្វើឲ្យមនុស្សរស់នៅតាមរបៀប ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ "ខ្ញុំប្រៀបដូចជាដើមទំពាំងបាយជួរ ដែលបង្កើតផលល្អ"

ព្រះបិតាខ្ញុំជាអ្នកដាំ

"អ្នកដាំ" ជាពាក្យប្រៀបធៀប។ "អ្នកដាំ" ជាមនុស្សម្នាក់ដែលថែរក្សាទំពាំងបាយជួរ ដើម្បីធានាថាវាមានផ្លែផ្កាតាមដែលអាចធ្វើទៅបាន។ "ព្រះបិតាខ្ញុំគឺជាអ្នកដាំ"

ព្រះបិតារបស់ខ្ញុំ

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

ព្រះអង្គកាត់មែកទាំងឡាយណាដែលមិនបង្កើតផលនៅក្នុងខ្ញុំចោល ហើយព្រះអង្គកាត់លោះមែកទាំងឡាយណាដែលបង្កើតផល ដើម្បីឲ្យមែកនោះបានបង្កើតផលកាន់តែច្រើនឡើងថែមទៀត

នៅទីនេះ "មែក" ជាពាក្យប្រៀបធៀប តំណាងឲ្យមនុស្សម្នាក់ៗ ដែលជាកម្មសិទ្ធិរបស់ព្រះយេស៊ូ។ ព្រះជាម្ចាស់យកចិត្ដទុកដាក់ចំពោះពួកគេ ដើម្បីឲ្យពួកគេនឹងអាចរស់នៅតាមរបៀបគាប់ព្រះទ័យព្រះអង្គ។

កាត់មែក

"កាត់ផ្តាច់និងយកទៅឆ្ងាយ"

លួសមែកទាំងឡាយណា

"កាត់លួសមែកណា"