# ឃ្លាភ្ជាប់៖ ផ្នែកនៃសាច់រឿងតពីជំពូកមុន។ ព្រះយេស៊ូគង់នៅតុជាមួយនឹងពួកសិស្សរបស់ព្រះអង្គ ហើយបន្ដមានបន្ទូលជាមួយពួកគេ។ # ខ្ញុំជាដើមទំពាំងបាយជូរពិត នៅទីនេះ“ ទំពាំងបាយជួរពិត” ជាពាក្យប្រៀបធៀប។ ព្រះយេស៊ូប្រៀបធៀបអង្គទ្រង់ទៅនឹងដើមទំពាំងបាយជូរ។ ទ្រង់ជាប្រភពនៃជីវិត ធ្វើឲ្យមនុស្សរស់នៅតាមរបៀប ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ "ខ្ញុំប្រៀបដូចជាដើមទំពាំងបាយជួរ ដែលបង្កើតផលល្អ" # ព្រះបិតាខ្ញុំជាអ្នកដាំ "អ្នកដាំ" ជាពាក្យប្រៀបធៀប។ "អ្នកដាំ" ជាមនុស្សម្នាក់ដែលថែរក្សាទំពាំងបាយជួរ ដើម្បីធានាថាវាមានផ្លែផ្កាតាមដែលអាចធ្វើទៅបាន។ "ព្រះបិតាខ្ញុំគឺជាអ្នកដាំ" # ព្រះបិតារបស់ខ្ញុំ ជាងារសំខាន់ចំពោះព្រះជាម្ចាស់។ # ព្រះអង្គកាត់មែកទាំងឡាយណាដែលមិនបង្កើតផលនៅក្នុងខ្ញុំចោល ហើយព្រះអង្គកាត់លោះមែកទាំងឡាយណាដែលបង្កើតផល ដើម្បីឲ្យមែកនោះបានបង្កើតផលកាន់តែច្រើនឡើងថែមទៀត នៅទីនេះ "មែក" ជាពាក្យប្រៀបធៀប តំណាងឲ្យមនុស្សម្នាក់ៗ ដែលជាកម្មសិទ្ធិរបស់ព្រះយេស៊ូ។ ព្រះជាម្ចាស់យកចិត្ដទុកដាក់ចំពោះពួកគេ ដើម្បីឲ្យពួកគេនឹងអាចរស់នៅតាមរបៀបគាប់ព្រះទ័យព្រះអង្គ។ # កាត់មែក "កាត់ផ្តាច់និងយកទៅឆ្ងាយ" # លួសមែកទាំងឡាយណា "កាត់លួសមែកណា"