km_tn/isa/49/21.md

2.9 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅស៊ីយ៉ូន ប្រៀបដូចជាស្ត្រីម្នាក់។ (សូមមើល: rc://*/ta/man/translate/figs-personification)

តើអ្នកណាបានយកកូនទាំងនេះមកអោយខ្ញុំ?

ស៊ីយ៉ូននិយាយអំពីមនុស្សដែលកំពុងវិលត្រឡប់មករស់នៅក្នុងទីក្រុងវិញ ហាក់ដូចជាមនុស្សទាំងនោះជាកូនរបស់នាង។ សំណួររបស់ស៊ីយ៉ូនបង្ហាញពីការភ្ញាក់ផ្អើលដែលមានក្មេងៗជាច្រើនឥឡូវនេះជាកូនរបស់នាង។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-rquestion]])

ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ ខ្ញុំ​នៅម្នាក់​ឯង

ស៊ីយ៉ូនពិពណ៌នាខ្លួននាងថាជាស្ត្រីម្នាក់ដែលមិនអាចមានកូនបានច្រើន។ នាងចង្អុលបង្ហាញហេតុផលដែលធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ

«ខ្ញុំបានកាន់ទុក្ខចំពោះកូនៗ របស់ខ្ញុំដែលបានស្លាប់ហើយមិនអាចមានកូនទៀត»

ខ្ញុំ​នៅម្នាក់​ឯង

«ខ្ញុំត្រូវបានគេបញ្ជូនទៅឆ្ងាយដោយគ្មានប្តី»

តើអ្នកណាបានមើលថែកូនៗទាំងនេះ? មើល៍! ខ្ញុំបាននៅម្នាក់ឯង តើកូនទាំងនេះបានមកពីទីណា?

ជាថ្មីម្តងទៀតស៊ីយ៉ូនប្រើសំណួរដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់នាង។ របៀបផ្សេងទៀតនៃការបកប្រែៈ « មើលទៅខ្ញុំត្រូវបានទុកឲ្យនៅម្នាក់ឯង។ ឥឡូវនេះកូនៗទាំងអស់ដែលខ្ញុំមិនបានចិញ្ចឹមបានមករកខ្ញុំហើយ»។(សូមមើល: rc://*/ta/man/translate/figs-rquestion)