# ព័ត៌មានទូទៅ៖ ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅស៊ីយ៉ូន ប្រៀបដូចជាស្ត្រីម្នាក់។ (សូមមើល: [[rc://*/ta/man/translate/figs-personification]]) # តើអ្នកណាបានយកកូនទាំងនេះមកអោយខ្ញុំ? ស៊ីយ៉ូននិយាយអំពីមនុស្សដែលកំពុងវិលត្រឡប់មករស់នៅក្នុងទីក្រុងវិញ ហាក់ដូចជាមនុស្សទាំងនោះជាកូនរបស់នាង។ សំណួររបស់ស៊ីយ៉ូនបង្ហាញពីការភ្ញាក់ផ្អើលដែលមានក្មេងៗជាច្រើនឥឡូវនេះជាកូនរបស់នាង។ (សូមមើល: [[rc://*/ta/man/translate/figs-metaphor]] និង [[rc://*/ta/man/translate/figs-rquestion]]) # ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ ខ្ញុំ​នៅម្នាក់​ឯង ស៊ីយ៉ូនពិពណ៌នាខ្លួននាងថាជាស្ត្រីម្នាក់ដែលមិនអាចមានកូនបានច្រើន។ នាងចង្អុលបង្ហាញហេតុផលដែលធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ (សូមមើល: [[rc://*/ta/man/translate/figs-metaphor]]) # ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ «ខ្ញុំបានកាន់ទុក្ខចំពោះកូនៗ របស់ខ្ញុំដែលបានស្លាប់ហើយមិនអាចមានកូនទៀត» # ខ្ញុំ​នៅម្នាក់​ឯង «ខ្ញុំត្រូវបានគេបញ្ជូនទៅឆ្ងាយដោយគ្មានប្តី» # តើអ្នកណាបានមើលថែកូនៗទាំងនេះ? មើល៍! ខ្ញុំបាននៅម្នាក់ឯង តើកូនទាំងនេះបានមកពីទីណា? ជាថ្មីម្តងទៀតស៊ីយ៉ូនប្រើសំណួរដើម្បីបង្ហាញពីការភ្ញាក់ផ្អើលរបស់នាង។ របៀបផ្សេងទៀតនៃការបកប្រែៈ « មើលទៅខ្ញុំត្រូវបានទុកឲ្យនៅម្នាក់ឯង។ ឥឡូវនេះកូនៗទាំងអស់ដែលខ្ញុំមិនបានចិញ្ចឹមបានមករកខ្ញុំហើយ»។(សូមមើល: [[rc://*/ta/man/translate/figs-rquestion]])