km_tn/isa/49/19.md

3.0 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅស៊ីយ៉ូន ដូចជាស្ត្រីម្នាក់។ (សូមមើល: rc://*/ta/man/translate/figs-personification)

ដ្បិត​ទី​កន្លែង​ដែលគេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ

ពាក្យថា «ខ្ជះខ្ជាយ» និង «ស្ងាត់ជ្រងំ» មានន័យថាជាមូលដ្ឋានរឿងដូចគ្នា និងបញ្ជាក់ថាសត្រូវបានបំផ្លាញស៊ីយ៉ូន ហើយទុកឲ្យវានៅទទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជាអ្នកត្រូវបានគេបំផ្លាញទាំងស្រុង»(សូមមើល: rc://*/ta/man/translate/figs-doublet)

សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន

សត្រូវដែលបានបំផ្លាញស៊ីយ៉ូន គឺអាចនិយាយបានថាពួកគេបានលេបទឹកដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវដែលបានបំផ្លាញអ្នក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក

ព្រះអម្ចាស់មានព្រះបន្ទូលអំពីគ្រាមួយដែលប្រជាជននៅក្រុងយេរូសាឡឹមត្រូវគេនិរទេសទៅនោះ ហាក់ដូចជាពួកកូនចៅនៅទីក្រុងនោះត្រូវបានបោះបង់ចោល។ អ្នកដែលបានកើតមកនៅពេលដែលប្រជាជនកំពុងនិរទេសខ្លួនត្រូវបានគេនិយាយថាជាកូនចៅរបស់ទីក្រុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលនឹងរស់នៅ អស់អ្នកដែលបានកើតនៅពេលប្រជាជនកំពុងនិរទេសខ្លួន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

កន្លែងនេះចង្អៀតពេកសម្រាប់ពួកយើង

នេះមានន័យថានឹងមានមនុស្សច្រើនណាស់ដែលរស់នៅហើយទីក្រុងនេះចង្អៀតពេកសម្រាប់ពួកគេទាំងអស់គ្នាដែលរស់នៅក្នុងទីក្រុងនោះ។