3.0 KiB
ព័ត៌មានទូទៅ៖
ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅស៊ីយ៉ូន ដូចជាស្ត្រីម្នាក់។ (សូមមើល: rc://*/ta/man/translate/figs-personification)
ដ្បិតទីកន្លែងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ
ពាក្យថា «ខ្ជះខ្ជាយ» និង «ស្ងាត់ជ្រងំ» មានន័យថាជាមូលដ្ឋានរឿងដូចគ្នា និងបញ្ជាក់ថាសត្រូវបានបំផ្លាញស៊ីយ៉ូន ហើយទុកឲ្យវានៅទទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជាអ្នកត្រូវបានគេបំផ្លាញទាំងស្រុង»(សូមមើល: rc://*/ta/man/translate/figs-doublet)
សត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន
សត្រូវដែលបានបំផ្លាញស៊ីយ៉ូន គឺអាចនិយាយបានថាពួកគេបានលេបទឹកដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវដែលបានបំផ្លាញអ្នក» (សូមមើល: rc://*/ta/man/translate/figs-metaphor)
ពួកកូនចៅអ្នកដែលកើតក្នុងសេចក្ដីទុក្ខលំបាករបស់អ្នក
ព្រះអម្ចាស់មានព្រះបន្ទូលអំពីគ្រាមួយដែលប្រជាជននៅក្រុងយេរូសាឡឹមត្រូវគេនិរទេសទៅនោះ ហាក់ដូចជាពួកកូនចៅនៅទីក្រុងនោះត្រូវបានបោះបង់ចោល។ អ្នកដែលបានកើតមកនៅពេលដែលប្រជាជនកំពុងនិរទេសខ្លួនត្រូវបានគេនិយាយថាជាកូនចៅរបស់ទីក្រុងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលនឹងរស់នៅ អស់អ្នកដែលបានកើតនៅពេលប្រជាជនកំពុងនិរទេសខ្លួន» (សូមមើល: rc://*/ta/man/translate/figs-metaphor)
កន្លែងនេះចង្អៀតពេកសម្រាប់ពួកយើង
នេះមានន័យថានឹងមានមនុស្សច្រើនណាស់ដែលរស់នៅហើយទីក្រុងនេះចង្អៀតពេកសម្រាប់ពួកគេទាំងអស់គ្នាដែលរស់នៅក្នុងទីក្រុងនោះ។