25 lines
3.8 KiB
Markdown
25 lines
3.8 KiB
Markdown
# ព័ត៌មានទូទៅ៖
|
|
|
|
អ្នកបម្រើរបស់ព្រះអម្ចាស់កំពុងបន្តនិយាយ។
|
|
|
|
# ហើយឲ្យពួកអុីស្រាអែលបានមូលមករកព្រះអង្គដែរ
|
|
|
|
ផ្នែកនៃប្រយោគនេះមានន័យដូចគ្នានឹងផ្នែកមុនដែរ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីនាំប្រជាជនអ៊ុីស្រាអែលមកឯព្រះអង្គវិញ» (សូមមើល: [[rc://*/ta/man/translate/figs-activepassive]] និង [[rc://*/ta/man/translate/figs-parallelism]])
|
|
|
|
# នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ខ្ញុំជាមនុស្សដែលមានកិត្តិយស
|
|
|
|
ទីនេះ «ព្រះនេត្រ» តំណាងឲ្យព្រះតម្រិះ ឬយោបល់របស់ព្រះអម្ចាស់។ ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់បានផ្តល់កិត្តិយសដល់ខ្ញុំ»(សូមមើល: [[rc://*/ta/man/translate/figs-metonymy]] និង [[rc://*/ta/man/translate/figs-activepassive]])
|
|
|
|
# ព្រះជាម្ចាស់ជាកម្លាំងនៃខ្ញុំ
|
|
|
|
ព្រះបានផ្ដល់កម្លាំងដល់អ្នកបម្រើ ដូចដែរព្រះជាកម្លាំងរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ
|
|
«ព្រះរបស់ខ្ញុំបានផ្តល់កម្លាំងដល់ខ្ញុំ» ឬ «ព្រះរបស់ខ្ញុំជាកម្លាំងនៃខ្ញុំ» (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])
|
|
|
|
# យើងនឹងធ្វើឲ្យអ្នកក្លាយជាពន្លឺបំភ្លឺដល់ប្រជាជាតិទាំងមូល
|
|
|
|
អ្នកបម្រើនាំសាររបស់ព្រះអម្ចាស់ដល់សាសន៍ដទៃហើយជួយពួកគេឲ្យយល់ វាត្រូវបានគេនិយាយដូចជាព្រះអម្ចាស់បានធ្វើឲ្យអ្នកបំរើមានពន្លឺភ្លឺចិញ្ចាចក្នុងចំណោមប្រជាជាតិនានា។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក ៤២:៥។ (សូមមើល: [[rc://*/ta/man/translate/figs-metaphor]])
|
|
|
|
# ដល់ចុងផែនដី
|
|
|
|
កន្លែងនៅលើផែនដីដែលនៅឆ្ងាយគឺត្រូវបានគេនិយាយថាជាកន្លែងដល់ចុងផែនដី។ ឃ្លានេះក៏បង្កើតជាការច្របាច់បញ្ចូលគ្នា និងសំដៅទៅលើគ្រប់ទិសទីនៅចន្លោះចុងផែនដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅកន្លែងឆ្ងាយបំផុតនៃចុងផែនដី» ឬ «ដល់ផែនដីទាំងមូល» (សូមមើល: [[rc://*/ta/man/translate/figs-metaphor]] និង [[rc://*/ta/man/translate/figs-merism]])
|