km_tn/isa/09/01.md

5.4 KiB

ភាពអាប់អួនឹងត្រូវបានបណ្ដេញចេញពីទឹកដីដែលរងទុក្ខវេទនានេះ

លោកអេសាយនិយាយអំពីមនុស្សដែលវង្វេងស្មារតីដូចពួកគេកំពុងដើរក្នុងភាពងងឹតទាំងស្រុង។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងដកភាពងងឹតចេញពីទឹកដីដែលកំពុងមានទុក្ខព្រួយ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ភាពអាប់អួ

ពាក្យនេះមានន័យថា «ភាពងងឹតដោយផ្នែកឬទាំងស្រុង»។ សូមបកប្រែពាក្យនេះដូចដែលអ្នកបានបកប្រែ «អាប់អួរ» នៅក្នុងជំពូក ៨ៈ២១។

ទឹកដីដែលរងទុក្ខវេទនា

«ទឹកដីដែលកំពុងរងការឈឺចាប់និងសោកសៅយ៉ាងខ្លាំង» ។ នេះប្រហែលជាពាក្យប្រៀបធៀបសម្រាប់ប្រជាជនយូដា (សូមមើល UDB)។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹកដីសាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី

«ទឹកដី» សំដៅទៅលើប្រជាជនដែលរស់នៅក្នុងតំបន់មួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលពីមុនព្រះអម្ចាស់បានបន្ទាបបន្ថោកអ្នកដែលរស់នៅក្នុងសាប់យូឡូន និងស្រុក​ណែប‌ថា‌លី» (សូមមើល: rc://*/ta/man/translate/figs-metonymy)

តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​មានសាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង

នៅទីនេះ «វា» សំដៅទៅលើស្រុកកាលីឡេដែលតំណាងអោយប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែនៅពេលអនាគតព្រះអម្ចាស់នឹងគោរពដល់ប្រជាជនកាលីឡេនៃប្រជាជាតិនានាដែលស្ថិតនៅលើផ្លូវរវាងសមុទ្រមេឌីទែរ៉ាណេ និងទន្លេយ័រដាន់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ស្រុក​កាលី‌ឡេ​ដែល​មានសាសន៍​ដទៃ

ត្រង់ពាក្យថា «ប្រជាជាតិ» តំណាងប្រជាជនមកពីប្រទេសផ្សេងទៀតដែលរស់នៅក្នុងស្រុកកាលីឡេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កាលីឡេដែលជាកន្លែងដែលជនបរទេសជាច្រើនរស់នៅ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដើរក្នុងសេចក្ដីងងឹត...រស់នៅក្នុងទឹកដីស្រមោលនៃសេចក្ដីស្លាប់

លោកអេសាយនិយាយអំពីមនុស្សដែលរស់នៅក្នុងជីវិតមានបាប និងរងទុក្ខដោយសារវាដូចជាពួកគេបានដើរក្នុងទីងងឹត ឬរស់នៅក្នុងដែនដីនៃសេចក្តីស្លាប់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពន្លឺដែលភ្លឺចិញ្ចាញចិញ្ចែង...មានពន្លឺភ្លឺមក

ត្រង់ពាក្យថា «ពន្លឺ» តំណាងឲ្យសេចក្តីសង្ឃឹម និងការរំដោះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទឹកដីស្រមោលនៃសេចក្ដីស្លាប់

ឃ្លាថា «ស្រមោលនៃសេចក្តីស្លាប់» គឺជាសំនួនវោហារស័ព្ទដែលមានន័យថាភាពងងឹតដាច់ខាត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកដីនៃភាពងងឹតបំផុត»​​​ (សូមមើល: rc://*/ta/man/translate/figs-idiom)