km_tn/isa/04/01.md

2.6 KiB

សូមឲ្យយើងប្រើឈ្មោះរបស់លោក

ឃ្លានេះមានន័យថា «សូមឲ្យយើងរៀបការជាមួយអ្នក»។ (សូមមើល: rc://*/ta/man/translate/figs-idiom)

មែកនៃព្រះអម្ចាស់និងស្រស់ស្អាត

អាចមានន័យថាទី១) គឺ «មែក» នេះជាមែកធាងដែលតំណាងឲ្យដំណាំដែលព្រះអម្ចាស់នឹងធ្វើឲ្យដុះនៅស្រុកអ៊ុីស្រាអែល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងធ្វើឲ្យដំណាំនៅស្រុកអ៊ុីស្រាអែលស្រស់បំព្រង» ឬ ទី២) «មែក» គឺជាពាក្យប្រៀបធៀបដែលសំដៅទៅលើព្រះមេស្ស៊ី។ (សូមមើល: [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

និងស្រស់ស្អាតហើយមានសិរីរុងរឿង

«នឹងពោរពេញទៅដោយភាពស្រស់ស្អាត និងសិរីរុងរឿង»

ផលផ្លែដែលកើតចេញពីទឹកដីនោះ គឺរស់ជាតិឆ្ងាញ់ក៏ធ្វើឲ្យ​សប្បាយចិត្តដល់មនុស្សដែលបានរួចជីវិតនៅក្នុងអុីស្រាអែល

«ផ្លែឈើ» ពេលខ្លះគ្រាន់តែតំណាងឲ្យអាហារផលិតនៅក្នុងស្រុក ហើយពេលខ្លះវាតំណាងឲ្យពរជ័យខាងវិញ្ញាណ។ អាចមានន័យថាទី ១) គឺ ព្រះនឹងធ្វើឲ្យដីបង្កើតចំណីអាហារល្អឡើងវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនដែលនៅតែស្ថិតក្នុងប្រទេសអ៊ុីស្រាអែលនឹងទទួលបានអាហារឆ្ងាញ់បំផុតពីទឹកដី» ឬ ទី២) ព្រះមេស្ស៊ីនាពេលអនាគតនឹងនាំមកនូវពរជ័យខាងវិញ្ញាណដល់ប្រជាជននៅក្នុងស្រុក។ (សូមមើល: rc://*/ta/man/translate/figs-metaphor)