km_tn/isa/03/08.md

3.5 KiB

ប្រយោគភ្ជាប់៖

ព្យាការីចាប់ផ្តើមធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះ។

​ក្រុង​យេរូ‌សាឡិម​បានជំពប់ជើង ហើយ​យូដា​ក៏​បាន​ដួលចុះ​ដែរ

ការមិនគោរពព្រះត្រូវបានគេនិយាយដូចជាកំពុងជំពប់ដួល។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះនេត្រនិងសិរី‌រុងរឿងនៃ​ព្រះ អង្គ

នៅទីនេះ «ព្រះនេត្រ» តំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ដែលមានសិរីរុងរឿង។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

មើលមុខពួក​គេ​សម្តែងឃើញ​ពីការប្រឆាំងរបស់ពួកគេ

ការបង្ហាញពីភាពក្រអឺតក្រទមនៅលើមុខមនុស្សត្រូវបានគេនិយាយដូចជាការបញ្ចេញមតិគឺជាមនុស្សដែលអាចថ្លែងទីបន្ទាល់ប្រឆាំងនឹងមនុស្សដែលមានមោទនភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «មោទនភាពនៅលើមុខរបស់ពួកគេបង្ហាញថាពួកគេប្រឆាំងនឹងព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-personification)

ពួក​គេ​ប្រាប់អំពីបាប​របស់គេដូច​អ្នក​ក្រុង​សូដុម ពួកគេមិន​លាក់‌លៀម​សោះ​ឡើយ

ប្រជាជននៅស្រុកយូដាត្រូវគេនិយាយថាជាប្រជាជននៅក្រុងសូដុមព្រោះពួកគេអួតខ្លួនពីអំពើបាបរបស់ខ្លួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចប្រជាជនក្រុងសូដុមពួកគេនិយាយអំពីអំពើបាបរបស់ពួកគេហើយឲ្យមនុស្សគ្រប់គ្នាដឹងអំពីពួកគេ» (សូមមើល: rc://*/ta/man/translate/figs-simile)

ដ្បិតពួក​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ

គ្រោះមហន្តរាយនៅតែកើតឡើង ប៉ុន្តែប្រជាជនបានបញ្ចប់អ្វីដែលនឹងបណ្តាលឲ្យវាកើតឡើង។ មូលហេតុនៃមហន្តរាយត្រូវបានគេនិយាយនៅទីនេះដូចជាពួកគេជាមហន្តរាយខ្លួនឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់ពួកគេបានធ្វើអ្វីគ្រប់យ៉ាងដែលនឹងបង្កឲ្យមានគ្រោះមហន្តរាយកើតឡើង» (សូមមើល: rc://*/ta/man/translate/figs-metonymy)