km_tn/heb/07/22.md

2.4 KiB

ប្រយោគភ្ជាប់៖

បន្ទាប់មកអ្នកនិពន្ធបានអះអាងដល់អ្នកជឿជនជាតិយូដាទាំងនេះថា ព្រះគ្រិស្តមានបព្វជិតភាពប្រសើរជាងមុនពីព្រោះព្រះអង្គមានព្រះជន្មជារៀងរហូត ហើយបូជាចារ្យដែលមកពីកូនចៅអើរ៉ុនបានស្លាប់។

ធានា

«ការធានា» ឬ «ភាពប្រាកដប្រជា»

ម្យ៉ាងវិញទៀត...លើសពីនេះទៅទៀត

ឃ្លាទាំងនេះត្រូវបានប្រើដើម្បីប្រៀបធៀបរឿងពីរ។ ភាសារបស់អ្នកអាចមានវិធីដើម្បីបញ្ជាក់ថា អ្នកនិពន្ធកំពុងធ្វើការប្រៀបធៀប។ ឬអ្នកអាចទុកទីមួយ «ម្យ៉ាងវិញទៀត» និងបកប្រែទីពីរ «លើសពីនេះទៅទៀត» គ្រាន់តែជា «ប៉ុន្តែ»។

តែពួកគេតែងតែស្លាប់ដោយពុំអាចបំពេញរហូតបានទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទីបំផុតពួកគេស្លាប់ហើយមិនអាចបន្តទៅមុខទៀតបានទេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ព្រះអង្គបំពេញមុខជាបូជាចារ្យអស់កល្បជានិច្ច

ការងាររបស់បូជាចារ្យត្រូវបានគេនិយាយដូចជា វត្ថុដែលព្រះយេស៊ូមាន។ នេះអាចត្រូវបានគេនិយាយដោយជៀសវាងគំនិតអរូបី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គជាបូជាចារ្យជារៀងរហូត» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)