km_tn/deu/33/28.md

2.3 KiB

ជនជាតិអ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត។ ... ហើយកូនចៅរបស់លោកយ៉ាកុបនោះនៅតែឯង

អាចមានន័យថា ១) លោកម៉ូសេនិយាយអំពីអនាគតដូចជាអតីតកាល ដើម្បីបញ្ជាក់ថាអ្វីដែលព្រះអង្គកំពុងមានបន្ទូលនឹងក្លាយជាការពិត «អ៊ីស្រាអែលនឹងរស់នៅ…កូនចៅរបស់លោកយ៉ាកុបនឹងមានសុវត្ថិភាព» ឬ ២) លោកម៉ូសេកំពុងតែឲ្យពរដល់អ៊ីស្រាអែល «សូមអ៊ីស្រាអែលរស់នៅ ... ហើយសូមឱ្យកូនចៅរបស់យ៉ាកុបមានសុវត្ថិភាព»។ (សូមមើល rc://*/ta/man/translate/figs-pastforfuture)

កូនចៅរបស់លោកយ៉ាកុប

អាចមានន័យថា ១) ផ្ទះរបស់លោកយ៉ាកុប ឬ ២) កូនចៅរបស់លោកយ៉ាកុប។ (សូមមើល rc://*/ta/man/translate/figs-metonymy)

ហើយមេឃក៏ទម្លាក់ទឹកសន្សើមមកដែរ។

ទឹកសន្សើមត្រូវបាននិយាយថា វាច្រើនណាស់ដូចជាភ្លៀង។ អាចនឹងមានន័យថា ១) លោកម៉ូសេកំពុងឲ្យពរដល់អ៊ីស្រាអែល «អាចនឹងមានទឹកសន្សើមគ្របលើទឹកដីដូចជាទឹកភ្លៀង» ឬ ២) លោកម៉ូសេកំពុងប្រាប់ពីអ្វីដែលនឹងកើតឡើងនាពេលអនាគត «ទឹកសន្សើមនឹងគ្របលើទឹកដីដូចជាទឹកភ្លៀង»។ (សូមមើល rc://*/ta/man/translate/figs-metaphor)

ទឹកសន្សើម

ទឹកដែលមាននៅលើស្លឹកនិងស្មៅនៅពេលព្រឹកត្រជាក់។ បកប្រែដូចនៅក្នុង ៣២: ១ ។