km_tn/deu/33/27.md

3.2 KiB

ព្រះអង្គជាជម្រករបស់អ្នកនៅអស់កល្បជានិច្ច

នាមអរូបី «ជម្រក» ដែលមានន័យថាទីជម្រក ឬកន្លែងដែលមានសុវត្ថិភាពពីគ្រោះថ្នាក់ អាចបញ្ជាក់ជាកិរិយាស័ព្ទ។ ការបកប្រែផ្សេងទៀត «ព្រះដ៏នៅអស់កល្បជានិច្ចនឹងការពារប្រជាជនរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-abstractnouns)

ហើយព្រះហស្តរបស់ព្រះអង្គទ្រអ្នកជានិច្ច។

ពាក្យថា «ទ្រអ្នកជានិច្ច» ជាពាក្យប្រៀបធៀបមួយសម្រាប់ការសន្យារបស់ព្រះអម្ចាស់ ដែលនឹងការពារប្រជារាស្រ្តរបស់ព្រះអង្គជារៀងរហូត។ ការបកប្រែផ្សេងទៀត « ព្រះអង្គនឹងគាំទ្រនិងថែរក្សាប្រជាជនរបស់ព្រះអង្គជារៀងរហូត» (សូមមើល rc://*/ta/man/translate/figs-metaphor)

ព្រះអង្គបានដេញច្រាន ... ព្រះអង្គមានព្រះបន្ទូលថា

លោកម៉ូសេនិយាយអំពីអនាគតដូចជាអតីតកាល ដើម្បីបញ្ជាក់ថាអ្វី ដែលព្រះអង្គកំពុងមានបន្ទូលនឹងក្លាយជាការពិត។ ការបកប្រែផ្សេងទៀត «ព្រះអង្គនឹងបណ្តេញចេញ ... ព្រះអង្គនឹងមានបន្ទូល» (សូមមើល rc://*/ta/man/translate/figs-pastforfuture)

ពីមុខអ្នក... ចូរបំផ្លាញពួកគេទៅ!

លោកម៉ូសេនិយាយទៅកាន់ជនជាតិអ៊ីស្រាអែល ដូចជាពួកគេជាមនុស្សម្នាក់ ដូច្នេះ ពាក្យ «អ្នក» និងពាក្យបញ្ជា «ចូរបំផ្លាញ» នៅទីនេះជាឯកវចនៈ។ (សូមមើល rc://*/ta/man/translate/figs-you)

ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបំផ្លាញពួកគេទៅ!»។

បើការដកស្រង់ផ្ទាល់នេះមិនល្អនៅក្នុងភាសារបស់អ្នក អ្នកអាចប្តូរវាទៅជាការដកស្រង់ដោយប្រយោល។ ការបកប្រែផ្សេងទៀត «ព្រះអង្គនឹងប្រាប់អ្នកឱ្យបំផ្លាញពួកគេ!» (សូមមើល rc://*/ta/man/translate/figs-quotations)