km_tn/deu/33/14.md

2.3 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេនៅបន្តឱ្យពរដល់កុលសម្ព័ន្ធអ៊ីស្រាអែល។ ការឱ្យពរជាកំណាព្យខ្លី។។ គាត់បន្តរៀបរាប់អំពីកុលសម្ព័ន្ធយ៉ូសែប ដែលគាត់បានចាប់ផ្តើមធ្វើនៅ ៣៣:១៣។ (សូមមើល rc://*/ta/man/translate/figs-parallelism)

សូមឲ្យទឹកដីរបស់គាត់ទទួលពរ

អាចថ្លែងជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «សូមព្រះអម្ចាស់ប្រទានពរដល់ទឹកដីរបស់ព្រះអង្គ» ។ បកប្រែដូចនៅក្នុង ៣៣:១៣។ (សូមមើល rc://*/ta/man/translate/figs-activepassive)

ផលដែលដាំដុះជាច្រើនដែលនៅក្រោមកម្តៅថ្ងៃ

«ជាមួយដំណាំល្អបំផុត ដែលព្រះអាទិត្យបណ្តាលឱ្យដុះលូតលាស់»

និងបង្កើតភោគផលយ៉ាងច្រើនជារៀងរាល់ខែ

«ជាមួយដំណាំល្អបំផុត ដែលលូតលាស់ពីមួយខែទៅមួយខែ»

ជាភោគផលដែលវិសេស ... សម្បូរភោគផល

លោកម៉ូសេប្រហែលជាចង់និយាយអំពីដំណាំហូបផ្លែ។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត « ផ្លែឈើល្អបំផុត…ផ្លែឈើដែលមានតម្លៃ» (សូមមើល rc://*/ta/man/translate/figs-explicit)

ភ្នំបុរាណ

«ភ្នំដែលមានជាយូរលង់មកហើយ»

ភ្នំដ៏អស់កល្ប

«ភ្នំដែលនឹងមានជារៀងរហូត»